ក្រោយដៃគូរទទួលមរណៈភាព ដោយសារកូវិដ១៩ ស្រាប់នាយ Kohtee Aramboy បានទម្លាយអារម្មណ៍ដ៏ក្តុកក្តួលថា….(មានវីដេអូ)
សីហា
- 1197

ថៃ៖ ប្រិយមិត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាដឹង ជាពិសេសនៅប្រទេសថៃ ពិតជាមានការសោកស្តាយចំពោះ ការបាត់បង់តារាកំប្លែងជើងចាស់ថៃ លោក Kom Chauncheun អាយុ ៦៣ឆ្នាំ នាព្រឹកថ្ងៃទី ៣០ ខែមេសាឆ្នាំ២០២១ ដោយ សារតែមានអាការៈកាន់តែធ្ងន់ធ្ងរខ្លាំង និងដំណើរការរាងការលែងកម្រើកបានជីពចរ និងសម្ពាធឈាមលែងមានប្រតិកម្មជាមួយថ្នាំ ទោះបីក្រុមគ្រូពេទ្យព្យាយាមអស់ពីសមត្ថភាពយ៉ាងណា ក៏មិនអាចរក្សាអាយុជីវិតបាន ហើយលោកក៏ទទួលមរណៈភាព ដោយសារតែជំងឺកូវិដ១៩។

យ៉ាងណាមិញ តារាកំប្លែងឈ្មោះ Kohtee Aramboy  ដែលជាដៃគូររាប់ឆ្នាំជាពិសេសក្នុងរឿង អ្នកប្រដាល់មិនដែលឈ្នះ ក៏បានសាងស្នាដៃរាប់មិនអស់ ក្នុងរង្វង់សិល្បៈ ហើយក៏មានអនុស្សរីយជាច្រើន តារាកំប្លែងរាងមាឌធំរូបនេះបាននិយាយថា លារហូតហេីយ​!- ចំណងមិត្តភាពមិនអាចកាត់ថ្លៃបាន ទោះមិនបានទៅជិតកន្លែងបូជាសពអ៊ុំខម ក៏ទៅចូលរួមមើលពីចម្ងាយ ខ្សែជីវិតគាត់កំសត់ណាស់តស៊ូតាំងពីក្មេងក្រីក្រ រហូតមានទ្រព្យសម្បត្តិអាចរស់នៅស្រួលក៏មកត្រូវឆ្លងកូវីត១៩ រហូតដល់ស្លាប់

ដោយឡែកបើយើងក្រឡេកមកមើលទិដ្ឋភាពបុណ្យ ស ព របស់ លោក Khom Chauncheun វិញគឺថាពិតជាមានសភាពស្ងប់ស្ងាត់ខ្លាំងណាស់ ពេលនេះសាក ស ពរបស់តារាកំប្លែងលោកពូណាខម ត្រូវបានដឹកដោយក្រុមពេទ្យយ៉ាងស្ងៀមស្ងាត់ទៅកាន់វត្តហេីយ ដេីម្បីរៀបបូជានិងធ្វេីបុណ្យតាមប្រពៃណី។

ជាមួយគ្នានេះផងដែរ លោកយាយក្រវីសក់ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខដល់លោកពូណាខមថា “សូមលោកពូទៅឲ្យបានសុខ សូមឲ្យបានទៅដល់ឋានសួគ៌ និងនិយាយថា ខ្ញុំស្រលាញ់អ្នក”៕ បើចង់ជ្រាបកាន់តែច្បាស់នោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖