កើនឡើងទៀតហើយ! រកឃើញអ្នកឆ្លងថ្មី ៧៣០នាក់ទៀត ជាសះស្បើយ ១៦៩នាក់ និងស្លាប់ ចំនួន….
សីហា
-

ភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់ ៧៣០នាក់ ខណៈអ្នកជំងឺចំនួន១៦៩នាក់ បានជាសះស្បើយ និងអ្នកស្លាប់ចំនួន៦នាក់។ សេចក្តីប្រកាសសរុបទាំងអស់ អ្នកឆ្លងទាំង៧៣០នាក់ រួមមាននៅរាជធានីភ្នំពេញ (454) ព្រះសីហនុ (124) កណ្ដាល (107) កំពង់ធំ (14) តាកែវ (11) ព្រៃវែង (6) ត្បូងឃ្មុំ (5) កំពង់ចាម (4) សៀមរាប (2) ស្ទឹងត្រែង (1) ពោធិ៍សាត់ (1) កំពត (1) ។