គ្រាន់តែអ្នកភ្នំពេញ ! បើគិតតាំងពីថ្ងៃចាប់ផ្តើមផ្ទុះឡើងដំបូងនៃជំងឺកូវីដ១៩ ដល់ត្រឹមថ្ងៃទី ២ ឧសភា នេះមានអ្នកឆ្លងសរុបចំនួន 1 មុឺននាក់ជាងហើយ
ស៊ីហៀង
-

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ២០២១ នេះបានជូនដំណឹងឲ្យប្រជាពលរដ្ឋទាំងអស់បានជ្រាបថា គិតត្រឹមព្រឹកម៉ោង ០៧ ថ្ងៃទី ០២ ខែឧសភាព ២០២១ នេះប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបទាំងអស់ចាប់តាំងពីថ្ងៃចាប់ផ្តើមរហូតមកទល់និងបច្ចុប្បន្ននេះគឺមានចំនួនដល់ទៅ ១៤ ,៥២០ ករណី នេះបើយោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលនៅថ្ងៃនេះ ។

ជាមួយគ្នានេះដែរក្រសួងសុខាភិបាលបានបញ្ជាក់ថា គ្រាន់តែនៅក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះមានអ្នកឆ្លងសរុបដល់ទៅចំនួន ១០ , ០៦៩ ករណី។ចំណែកអ្នកជំងឺដែលបានបាត់បង់ជីវិតដោយសារកូវិដ១៩ វិញក្រសួងបានធ្វើការបញ្ជាក់យ៉ាងច្បាស់ៗថាគិតត្រឹមព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២១ មានចំនួនកើនដល់ ១០៣ ករណីហើយ ហេតុដូចនេះហើយសូមប្រជាពលរដ្ឋទាំងអស់ជ្រាបជាដំណឹង និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាដើម្បីប្រទេសកម្ពុជាយើងឆាប់វិលត្រឡប់មករកសភាពដើមវិញ ៕ 

ចង់ជ្រាបកាន់តែច្បាស់អានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅខាងក្រោមនេះ ៖