អាជ្ញាធរខេត្តតាកែវ បិទរោងចក្រធំៗចំនួន 4 ជាបណ្តោះអាសន្ន និងធ្វើតេស្តមេរោគកូវីដ១៩ ទៅលើមនុស្សជាង 1 ពាន់នាក់
ស៊ីហៀង
-

 តាកែវ ៖ យោងតាមសេចក្តីប្រកាសរបស់រដ្ឋាបាលខេត្តតាកែវ បានជូនដំណឹងនៅព្រឹកថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២១ នេះដើម្បីឲ្យប្រជាពលរដ្ឋទូទាំងប្រទេសបានជ្រាបថា រោងចក្រចំនួន ៤ កន្លែងនៅក្នុងស្រុងបាទី ត្រូវបានបិទបណ្តោះអាសន្ន ចំណែកកម្មករនិយោជិត ១២០០ នាក់ជាង គឺអជ្ញាធរតម្រូវឲ្យធ្វើតេស្តរកវីរ៉ុសកូវីដ១៩ ជាបន្ទាន់និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវផងដែរ ។ 

សូមរំលឹកផងដែរថានៅកាលពីថ្ងៃទី ០២ ខែឧសភាព ឆ្នាំ២០២១ កាលពីម្សិលមិញនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៧៣០ នាក់បន្ថែមទៀត នៅក្នុងនោះខេត្តតាកែវមានអ្នកឆ្លងថ្មីចំនួន ១១ នាក់បន្ថែម ៕ សូមអានសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តតែកែវនៅខាងក្រោមនេះ ៖