ទើប​តែ​បង្ហោះអាណិតគាត់ខ្លោចមុខ ឈរបំពេញការងារក្រោមកម្តៅថ្ងៃរាល់ថ្ងៃ ឥឡូវត្រូវម៉ូតូបុកបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយថែមទាំង…
សីហា
-

ប្រិយមិត្តខ្លះនៅចាំបុរសម្នាក់ដែលជាសមត្ថកិច្ចនគរបាលខណ្ឌមានជ័យម្នាក់​ សុខចិត្តខ្លោចមុ ខដោយសារតែឈរបំពេញការងារក្រោមកម្តៅថ្ងៃអស់រយៈពេលជាយូរថ្ងៃមកហើយនោះ លុះបានមកបំពេញការងារនៅពេលល្ងាច ដែលជាពេលព្រលប់គ្មា នកម្តៅថ្ងៃ បែរជាជួបគ្រោះថ្នា  ក់ដោយសារម៉ូតូជិះ  បុ   កបណ្តាលឲ្យរងរបួសជើងស្តាំធ្ងន់ ធ្ងរ ខណៈពេលបំពេញការងារទៅវិញ ។ 

ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ចំណុច​ច្រមុះជ្រូក​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ នៅវេលា​ម៉ោង ១៨​ល្ងាច ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២១​។​ ជនរងគ្រោះឈ្មោះ សុខ ពន្លឺ អាយុ២៧ឆ្នាំ ជាមន្ត្រីដែលសកម្មការងារនៅផ្នែកអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។ ភ្លាមៗនោះ វត្តមានរបស់លោកវរសេនីយ៍ឯក ម៉េង វិមានតារា ជាអធិការខណ្ឌ ក៏បានទៅសួរសុខទុក្ខកងកម្លាំងក្រោមឱវាទផងដែរ ។

យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា បុគ្គលិកដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន FoodPanda ម្នាក់បានបើកម៉ូតូព្យាយាមគេចប៉ារាស់ត្រួតពិនិត្យរបស់សមត្ថកិច្ច ហើយថែមទាំងជិះបំ បុ កសមត្ថកិច្ច ម្នាក់បណ្តាលអោយរ ងរបួ សត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ បច្ចុប្បន្នជនបង្កត្រូវបានសមត្ថកិច្ចនគរបាលខ ណ្ឌមានជ័យឃា ត់ខ្លួនបញ្ជូនទៅប៉ុស្តិនគរបាលស្ទឹងមានជ័យ៣ ដើម្បីចាត់ការណ៍បន្តតាមនិតិវិធីច្បាប់៕