សន្ទុះឆ្លងនៅតែខ្លាំង ! ថ្ងៃនេះកម្ពុជា រកឃើញអ្នកឆ្លងកូវីដថ្មីចំនួន 8 រយនាក់ជាង ច្រើនជាងម្សិលមិញ
ស៊ីហៀង
-

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១ នេះក្រសួងបានចេញសេចក្តីប្រកាសថា នៅកាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន 841 នាក់បន្ថែមទៀត មានករណីជាសះស្បើយចំនួន 61 នាក់ និងករណីស្លា ប់ ចំនួន ៤ នាក់បន្ថែម ។ 

ក្នុងនោះក្រសួងបានប្រកាសថារកឃើញអ្នកឆ្លងនៅភ្នំពេញចំនួន ( 525 ) បន្ទាយមានជ័យ (153) ព្រះសីហនុ (62) កណ្តាល(33) កំពង់ចាម (21) កំពង់ធំ (15) តាកែវ (9) ត្បូងឃ្មុំ(9) សៀមរាប(7)កំពង់ស្ពឺ(6) ព្រៃវែង(1) ។ 

គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប= 15361 នាក់ អ្នកជាសះស្បើយ= 5430 នាក់ អ្នកកំពុងព្យាបាល= 9818 នាក់  អ្នកស្លា ប់= 106 នាក់ ៕