សែនសង្វេគណាស់ ! ក្រសួងប្រកាសថ្ងៃនេះថា មានប្រជាជនកម្ពុជា ចំនួន ៤ នាក់ទៀតហើយបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩
ស៊ីហៀង
-

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី 3 ខែឧសភា ឆ្នាំ2021 នេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសឲ្យសាធារណជនទូទាំងប្រទេសអស់ឲ្យបានជ្រាបថានៅកាលពីថ្ងៃទី ០2 ខែឧសភា ឆ្នាំ2021 នេះមានករណីជនជាតិខ្មែរ ចំនួន 4 នាក់បន្ថែមទៀតបានទទួលមរណភាពដោយសារតែជំងឺកូវីដ19 និងមានអ្នកឆ្លងជំងឺកូវីដ19ថ្មីចំនួន 841 នាក់បន្ថែមទៀតផងដែរ ។ 

គួរបញ្ជាក់ផងដែរថាគិតត្រឹមព្រឹក ថ្ងៃទី០3 ខែឧសភា ឆ្នាំ2021  កម្ពុជាមានអ្នកឆ្លងសរុប «15361» នាក់ អ្នកជាសះស្បើយ «5430 »នាក់ អ្នកកំពុងព្យាបាល «9818» នាក់ អ្នកស្លា ប់ «106» នាក់  ។​

ជាចុងក្រោយសូមប្រជាពលរដ្ឋទូទាំងប្រទេសមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នេះទាំងអស់គ្នា ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ទួននូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលទាំងអស់គ្នា ជាពិសេសកុំភ្លេច វិធានការ ៣ កុំ ៣ ការពារ ៕