ឡូយមែន! អ្នកគាំទ្រ បវរកញ្ញាកម្ពុជា រ៉េត សារីតា លេងយករថយន្តខ្ទង់លានដុល្លាមកទទួលស្វាមន៍ ពេលទៅដល់ទឹកដីអាមេរិច(មានវីដេអូ)
សីហា
-

ប្រិយមិត្តខ្លះបានជ្រាបហើយថា កម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា២០២០របស់ពិធីការិនី និងតារាសម្តែង រ៉េត សារីតា ​បានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំង។ នាងទទួលបានការចាប់អារម្មណ៍ជាពិសេសលើសមត្ថភាព និងទេពកោសល្យដែលជាចំណុចកម្រស្របដែលបេក្ខនារីដទៃមិនទាន់មាន ហើយបានបញ្ជប់ទៅថ្មីៗនេះ ដែលម្ចាស់ជ័យលាភីបានទៅលើ កញ្ញា រ៉េត សារីតា ដែលទស្សនិកជនកំពុងតែមានការគាំទ្រជាខ្លាំង និង កាន់តែស្គាល់រូបនាងបន្ថែមទៀត។

ក្នុងនោះដែរ តំណាងឲ្យប្រទេសកម្ពុជាក្នុងការប្រកួតបវរកញ្ញាឯកចក្រវាលពិភពលោកនៅឯសហរដ្ឋអាមេរិកនាពេលខាងមុខនោះកញ្ញា រ៉េត សារីតា បានមកដល់ទឹកដីសហរដ្ឋអាមេរិកហើយ ជាពិសេសនោះ បងប្អូនដែលរស់នៅសហរដ្ឋអាមេរិក បានយកឡាន limousine ឬហៅកាត់ថា Lim ដែលមានតម្លៃកប់ពពកប្រហែលជាខ្ទប់លានដុល្លា មកទទួលស្វាមន៍ទឹកដីសហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា កញ្ញា រ៉េត សារីតា វ័យ២៤ឆ្នាំ មានកម្ពស់កម្ពស់១.៦៨cm មានមុខរបរជាពិធីការិនី និង តារាសម្តែង នឹងត្រៀមតំណាងជាតិឲ្យកម្ពុជាចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Universe ពិភពលោក លើកទី៦៩ ដែលគ្រោងនឹងប្រារព្ធទៅនៅថ្ងៃទី១៦ ខែឧសភា ត្រូវនឹងសប្តាហ៍ក្រោយនេះតែម្តង។

យោងតាមគណនីហ្វេសប៊ុក ឈ្មោះ upport Beauty Pageant បានបង្ហោះនៅលើហ្វេសប៊ុកផេកថា“ Universe Cambodia ទទួលបានការ ស្វាគមន៍យ៉ាងកក់ក្តៅ ពីបងប្អូនសមាគមន៍ខ្មែរ-អាមេរិច Admin ពិតជាអរគុណយ៉ាងជ្រាលជ្រៅ ដល់ លេាកពូ អ្នកមីង បងៗ ដែលជាក្រុម បងប្អូនសមាគមន៍ ខ្មែរ-អារិមេរិច ទាំងអស់គ្នា ដែលបានទទួល Miss Universe Cambodia. យ៉ាងកក់ក្តៅ”៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរញ៉ូវសូមចុច៖ https://t.me/khmernewschannel