ឃើញហើយព្រួយជំនួស ! នេះជាទិដ្ឋភាព របស់ប្រជាពលរដ្ឋដែលបានប្រជ្រៀតគ្នាឡើងណែនតាន់តាប់​រងចាំងទទួល...
ស៊ីហៀង
-

ភ្នំពេញ ៖ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញមានការបង្ហោះរឿងដ៏គួរឲ្យព្រួយបារម្ភមួយដែលបានបង្ហាញពីសកម្មភាពរបស់ប្រជាពលរដ្ឋជាច្រើនបានធ្វើការប្រជ្រៀតគ្នាឡើងណែនតាន់តាប់ ដោយគ្មានការគម្លាត ដើម្បីរងចាំចូលចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដែលមានទីតាំងនៅម្តុំស្ទឹងមានជ័យ នាព្រឹកថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២១ នេះ ។ 

តាមរយៈសកម្មភាពបែបនេះបានបង្ហាញឲ្យឃើញថាពួកគាត់ពិតជាមានការធ្វេសប្រហែសនិងមើលស្រាលមេរោគកូវីដ១៩យ៉ាងខ្លាំង ហើយមួយវិញទៀតពួកគាត់ដូចជាមិនបានចងចាំនូវការណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជាទេ នៅកាលពីកន្លងមកប្រមុខរាជរដ្ឋាភិបាលគឺសម្តេចតេជោ ហ៊ុន សែន លោកតែងតែធ្វើការអំពាវនាវទៅដល់ជនរួមជាតិទាំងអស់ថា បើចង់ឲ្យជំងឺកូវីដ១៩

នេះឆាប់រលាយចេញពីប្រទេសកម្ពុជាទាល់តែប្រជាពលរដ្ឋចូលរួមទប់ស្កាត់ទាំងអស់គ្នា ហើយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ កុំ និង ៣ការពារ នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង បើមិនគោរពនិងអុវត្តនូវវិធានការនេះទេ ច្បាស់ណាស់មេរោគកូវីដ១៩ មិនត្រឹមតែមិនរលាយពីប្រទេសយើងទេ ហើយថែមទាំងមានការឆ្លងរីករាលដាលកាន់តែខ្លាំងតាមរយៈការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋ៕ 

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរញ៉ូវសូមចុច៖ https://t.me/khmernewschannel