ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ លោក Noly Record តារាចម្រៀង Original song ដែលទទួលបានការគាំទ្រជាច្រើន ពីសំណាក់ហ្វេនៗ ពិសេសមិត្តយុវវ័យផ្ទាល់តែម្តង ដោយតារាចម្រៀង រូបនេះ ពិតជាមានទឹកដមសំលេងពិរោះ ហើយការនិពន្ធបទចម្រៀង របស់លោក ពិតជាមានភាពទាក់ទាញខ្លាំងណាស់ ពិសេសគឺបទ “លក់គោយន្ត” ហើយក៏បានអ្នកយកទៅCoverជាច្រើននាក់ ទាំងVersion ស្រី និងVersion ប្រុស។
.gif?1620103116)
.jpg?1620103116)
.jpg?1620103116)
.jpg?1620103116)
.jpg?1620103116)
បន្ទាប់ពីផ្ទុះនូវបទចម្រៀងដ៏ពិរោះនេះហើយ យើងឃើញថា អ្នកខ្លះមិនទាន់ដឹងថា អ្នកណាជាម្ចាស់បទពិតប្រាកដ និងនរណាជាម្ចាស់ Copyright និង License ហើយពេលនេះដែរ លោក Noly Record ក៏បានបញ្ជាក់យ៉ាងច្បាស់ៗថា “អរគុណសំរាប់ការ Cover បទ”លក់គោយន្ត”ជាភាសាថៃឥសាន្ត។ មានបងប្អូនជាច្រើនគាត់បឆ្ងល់ថាបទនេះម្ចាស់ដើមជាអ្នកណា?សូមមើលទៅឈ្មោះ Copyright និង License នៅក្នុង Videos ”។
.jpg?1620103124)
.jpg?1620103124)
.jpg?1620103124)
.jpg?1620103124)
.jpg?1620103124)
គួរបញ្ជាក់ផងដែរថា លោក Noly Record បានចាប់ដៃជាមួយគូរស្នេហ៍ ចូលរោងជ័យហើយ ដោយមានចាស់ទុំទាំងសងខាង ប្រកដដោយស្នាមញញឹម និងទឹកមុខស្រស់ស្រាយ ពេលបាន រៀបចំពិធីមង្គលការជូនកូនទាំងពីរនាក់ ។ សម្រាប់គូរស្វាមីភរិយាមួយគូរនេះ ពិតជាមានភាពស្រស់ស្អាត និងគួរឲ្យស្រលាញ់ខ្លាំងណាស់ ហើយក៏បានហ្វេនៗជាច្រើនជូនពរ និងត្រេកអរ ពេលបានឃើញ Idol របស់ខ្លួន ចូលរោងជ័យ ជាមួយកូនក្រមុំដ៏សែនស្អាត ។ ជូនពរឲ្យអ្នកទាំងពីរ ជួបតែសំណាងល្អ និងសេចក្តីសុខ ឲ្យច្រើនៗ និងឆាប់មានអូនតូចៗ ផង៕
.jpg?1620103139)
.jpg?1620103139)
.jpg?1620103139)
.jpg?1620103140)
សូមទស្សនាវីដេអូខាងក្រោម៖