មិនគួរឲ្យជឿសោះ ! បុរសម្នាក់នេះ បានជាប់ក្នុងព្រៃ អាម៉ាហ្សូន ជាងមួយខែហើយ តែគាត់អាចនៅមានជីវិតបានដោយសោរ...
ស៊ីហៀង
-

ប្រេស៊ីល៖ នេះគឺជារឿងមួយដែលគ្មានអ្នកណាម្នាក់នឹកស្មានដល់ទេ បន្ទាប់ពីមានបុរសម្នាក់ ឈ្មោះថា​  Antonio Sena ដែលគាត់មានអាយុ ៣៦ ឆ្នាំ ដោយកាលពីកន្លងទៅយន្តហោះរបស់គាត់គឺត្រូវបានជាប់នៅក្នុងព្រៃ អាម៉ាហ្សូន ក្នុងរយៈពេលមួយខែជាង ប៉ុន្តែអ្វីដែលគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងនោះគឺគាត់អាចនៅរស់រានមានជីវិតនិងអាចវិលត្រឡប់មកជួបជុំគ្រួសាររបស់គាត់វិញ ។ 

ពិតណាស់មហាជនច្បាស់ជាបានជ្រាបហើយថាព្រៃអាម៉ាហ្សូនគឺជាព្រៃដែលពោពេញទៅដោយសត្វ កំ ណា ច កា ច សា ហា វ រាប់លានក្បាល និងមានសត្វចម្លែកៗជាច្រើនប្រច្រើនប្រភេទដែលរស់នៅក្នុងព្រៃនេះ ពពួកសត្វទាំងអស់នេះវាអាចធ្វើឲ្យយើងបាត់បង់ជីវិតបានប្រសិនបើយើងមិនមានការប្រុងប្រយ័ត្នខ្ពស់ ។ 

លោក Antonio Sena ត្រូវបានគេស្គាល់ថាគាត់គឺអ្នកបើកយន្តហោះ ហើយនៅមុនពេលជួបហេតុការណ៍ធ្លាប់យន្តហោះនេះគេបានឃើញលោក បើកយន្តហោះចេញពីទីក្រុង Alenquer រដ្ឋ Para នៅភាគខាងជើងនៃទន្លេ អាម៉ាហ្សូន ដែលស្ថិននៅក្នុងទឹកដីនៃប្រទេសប្រេសុីល ។ ចំពោះមូលហេតុដែលធ្វើឲ្យយន្តហោះរបស់លោក Antonio Sena ធ្លាក់នោះគឺដោយសារតែ ម៉ាសុីនយន្តហោះរបស់លោកវាមិនដំណើរការ ។ 

យ៉ាងណាមិញក្រោយពេលយន្តហោះធ្លាក់សំណាងល្អណាស់លោក Antonio Sena ​មិនបានមានរបួសអ្វីធ្ងន់ធ្ងរទេភ្លាមនោះដោយឃើញយន្តហោះជិតផ្ទុះឆេះលោក Antonio Sena បានប្រញាប់ទៅប្រមូលយកស្បៀងអារហារ រួមទាំងឧបករណ៍មួយចំនួនទៀតចេញពីយន្តហោះ ។​

នេះបើយោងតាមការរៀបរាប់របស់លោក Antonio Sena បានឲ្យដឹងថា មុនពេលយន្តហោះរបស់លោកឆេះ លោកប្រមូលបានតែស្បៀងអារហារនិង ឧបករណ៍មួយចំនួនតែប៉ុណ្ណោះ ហើយមូលហេតុដែលធ្វើឲ្យលោកនៅរស់រានមានជីវិតបាន បន្ទាប់ពីជាប់ក្នុងព្រៃ អាម៉ាហ្សូន អស់រយៈពេលជាមួយខែនេះ គឺលោកបានបរិភោគ និងផ្លែឈើព្រៃ ទឹកភ្លៀង ស៊ុតបក្សី នំបុ័ង ។ 

ក្រោយមកនៅថ្ងៃមួយលោក​ Antonio Sena បានដើរស្វែងរកជំនួយប៉ុន្តែសំណាងល្អលោកក៏បានជួបជាមួយនិងអ្នកប្រមូលគ្រាប់ផ្លែឈឺនៅក្នុងព្រៃ ទើបភ្លាមនោះពួកគេក៏បានជូនដំណឹងមួយនេះទៅកាន់ក្រុមជួយសង្គ្រោះភ្លាមៗតែម្តង ក្រោយទទួលដំណឹងនេះភ្លាមក្រុមអ្នកជួយសង្គ្រោះប្រចាំតំបន់នោះក៏បានមកសង្គ្រោះលោក Antonio Sena​ បានជោគជ័យដោយការបញ្ជូនលោកទៅកាន់មន្ទីរពេទ្យ ព្រោះលោក Antonio Sena​ ពេលនោះមានសភាព អស់កម្លាំង និងស្គមស្គាំងខ្លាំង  ៕