សូមអរគុណគ្រូពេទ្យ ពីចម្ងាយ ! ថ្ងៃនេះមានអ្នកជំងឺកូវីដជាសះស្បើយចំនួន ១២៧ នាក់ទៀតហើយ
ស៊ីហៀង
-

នេះចាត់ទុកថាគឺជាដំណឹងល្អមួយព្រោះពេលនេះក្រុមគ្រូពេទ្យកម្ពុជាយើងបានព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួនជាសះស្បើយចំនួន ១២៧ នាក់ទៀតបន្ថែមទៀតហើយ ដោយពួកគាត់បានសម្រាកព្យាបាលនៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ នៅក្នុងរាជធានីភ្នំពេញ ។ 

យ៉ាងណាមិញនេះបើយោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេកផ្លូវការឈ្មោះថា “ TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ”  បានរៀបរាប់ថា៖ « មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រអ្នកជំងឺចំនួន ១២៧នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ ត្រឡប់ទៅផ្ទះវិញកាលពីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព »។ 

សូមរំលឹកផងដែរថាកាលពីព្រឹកថ្ងៃទី ០៤ ខែឧសភាព ឆ្នាំ២០២១ នេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៩៣៨ នាក់បន្ថែមនិងមានករណីជាសះស្បើយចំនួន ៣៦១នាក់ ៕