ផ្ទុះខ្លាំង មិនធម្មតា ! តាមពិតអ្នកជំងឺកូវីដទាំង 600 នាក់ប្រកាសឆ្លងនៅភ្នំពេញព្រឹកមិញ សុទ្ធតែឆ្លងចេញពីភូមិទាំង 8 នេះ ...
ស៊ីហៀង
-

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២១ នេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសមួយជូនដំណឹងទៅកាន់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៩៣៨ នាក់បន្ថែម ភាគច្រើនគឺសុទ្ធតែអ្នករស់នៅភ្នំពេញ ។ 

ដោយឡែកនេះបើយោងតាមការជូនដំណឹងរបស់ផេកផ្លូវការ “ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ ១៩” បានជូនដំណឹងឲ្យដឹងថាអ្នកជំងឺដែលរកឃើញឆ្លងនៅភ្នំពេញព្រឹកនេះភាគច្រើនរស់នៅក្នុងភូមិទាំង ៨ នេះ ដែលមានដូចជាភូមិ ៖

 

1/ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ

2/ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ

3/ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

4/ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ

5/ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ

6/ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ 

7/ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ

 8/ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ៕