ច្បាស់ហើយ! ករណីសង្ស័យ អន្ទិត កក្កដា សោភ័ណ្ឌ ល្មើសនឹងវិធានការសុខាភិបាល ត្រូវបានបញ្ជាក់នៅរសៀលនេះថា…..
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តបងប្អូនជាច្រើនបានដឹងរួចហើយថា កាលពីកន្លងទៅ អន្ទិត កក្កដា សុភ័ណ្ឌ បានឆ្លងកូវីដ ១៩ ហើយត្រូវបានក្រុមគ្រូពេទ្យ បានទៅយកមកធ្វើការព្យាបាល ដោយយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ ។ បន្ទាប់ពីព្យាបាលជាច្រើនថ្ងៃកន្លងមក ពេលនេះ អន្ទិតកក្តដា សោភ័ណ្ឌ ក៏បានជាសះស្បើយពីជំងឺកូវិដ១៩ តែត្រូវបន្ត ទៅធ្វើចត្តាឡីស័ក នៅចត្តាឡីស័ករាជធានីភ្នំពេញ ព្រែកភ្នៅបន្តរទៀត រហូតដល់ជាសះស្បើយតែម្តង។

បើ​តាមអនុគណៈកម្មការស្រាវជ្រាវ យោង​តាមការផ្ទៀងផ្ទាត់ តាមទិន្នន័យផែនទី នៅ​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ គឺបានចេញដំណើរពីភ្នំពេញ ទៅខេត្តតាកែវ ដោយបានទៅដល់ខេត្តតាកែវ នៅម៉ោង ១០៖៥៧នាទី​នៅ​ផ្ទះរៀបចំពិធីមង្គលការ គឺស្ថិតនៅភូមិចា ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។

ផ្អែកផ្អែកលើលទ្ធផលស្រាវជ្រាវ និងការផ្ទៀងផ្ទាត់ ខាងលើបានបញ្ជាក់ថា ​ឈ្មោះ ​កក្កដា សោភ័ណ្ឌ ពុំបានល្មើសនឹងវិធានសុខាភិបាលទេ គឺគ្រាន់តែជាអំពើធ្វេសប្រហែស មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ​លើកការពាក់ម៉ាស់ និង រក្សាគម្លាតតែប៉ុណ្ណោះ ដូច្នោះ ​កក្កដា សោភ័ណ្ឌ ពុំបានល្មើសនឹងវិធានសុខាភិបាល ទេ គឺ គ្រាន់តែជាអំពើធ្វេសប្រហែស៕