ស្តាយណាស់! ដល់ខែទុរេន ថាបានលក់ឲ្យអតិថិជនហើយ ភ្លៀងមួយមេធំ ធ្វើឲ្យខាតបង់ផ្លែទុរេនរហូតដល់
សីហា
-

ទុរេន គឺជាផ្លែឈើម៉្យាងដែលមានសំបកជាបន្លាស្រួចៗ ហើយសាច់ខាងក្នុងទន់ពណ៌លឿងផ្អែម មានក្លិនឈ្ងុយនៅពេលវាទុំ (ប៉ុន្តែសម្រាប់អ្នកខ្លះថាវាមានក្លិនស្អុយ)។ សម្រាប់ភាសាជាតិខ្មែរ ពាក្យថា ទុរេន គឺជាឈ្មោះឈើដំណាំមួយប្រភេទ ផ្លែមានឱជារសផ្អែម សម្រាប់ប្រើជាបង្អែមមានតម្លៃ សំបកផ្លែមានបន្លារឹង នៅក្នុងកម្ពុជរដ្ឋគេដាំកើតក្នុងតំបន់ខ្លះដោយអន្លើ។ ឬសគល់នៃពាក្យទុរេន ត្រូវបានគេសន្មត់ថាក្លាយមកពីពាក្យម៉ាឡេ ដែលប្រែថាបន្លា។ នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ អ្នកខ្លះគេរក្សាហៅថាទុរេន រីឯអ្នកខ្លះហៅថាធូរេនដែលហៅតាមសំនៀងភាសាថៃ។ 

ប្រភេទដំណាំទុរេនគេសង្កេតឃើញមានដាំនៅក្នុងប្រទេសកម្ពុជាជាយូរយារណាស់មកហើយ ជាពិសេសមានដាំនៅលើទឹកដីខេត្តកំពត កំពង់ចាម និងខេត្តបាត់ដំបង។ ក៏ប៉ុន្តែក្នុងរយៈពេឡប៉ុន្មានឆ្នាំចុងក្រោយនេះប្រជាពលរដ្ឋរស់នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ក៏បានងាកមកដាំដុះដំណាំទុរេននេះយ៉ាងផុសផុលដោយទទួលបាននូវទិន្នផលយ៉ាងគាប់ប្រសើរ បន្ទាប់ពីទីផ្សារទុរេនកាន់តែមានតំរូវការកើនឡើងខ្ពស់។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះថា Meas Channa បានបង្ហោះសារអំពីការសោកស្តាយចំពោះផ្លៃទុរេនដែលត្រូវភ្លៀងធំវាយបក់បោកមកធ្វើឲ្យជ្រុះផ្លែមកជាច្រើនផ្លៃ នេះជាការរៀបរាប់ខាងក្រោម “ភ្លៀងព្យុះមិនថានៅខេត្ដក្រុងទេតែអ្វីដែលស្ដាយហួសពីរការគិត បានផលហើយបែបជួបគ្រោះបែបនេះរាប់ទ្រួសៗ 200ទៅ300ផ្លែនៅមិនទាន់អស់ទេ ទំរាំបានផលលក់វេទនាណាស់ បានលក់ប៉ះអ្នកទិញល្អស្រួលគាត់យល់មិនអីទេប៉ះអ្នកខ្លះពិបាកណាស់មិនយលពីរអារម្មណ៌ពួកគាត់គិតថាគេបានរបស់លក់នឹងបានដោយស្រួលមែន”៕