ថ្មីទៀតហើយ! មនុស្សរាប់ពាន់នាក់ ភាគច្រើនជាស្រ្តី បានដង្ហែក្បួនសាសនា ដើរទូលក្អមដាក់ទឹកអម្រឹត ទៅកាន់ប្រាសាទដើម្បីឲ្យរួចផុតពីជំងឺកូវិដ១៩…(មានវីដេអូ)
សីហា
-

ឥណ្ឌា៖ មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នា នៅឯ Sanand ក្នុងតំបន់ Ahmedabad កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ វីដេអូភាគច្រើនគឺជា ស្ត្រីបានដង្ហែរក្បួនដង្ហែសាសនា (kalash yatra) ចំពេលមានការរីករាតត្បាតនៃជំងឺកូវិ២៩។ យោងតាមប៉ូលីសបានអោយដឹងថា ស្ត្រីរាប់រយនាក់ដែលមានកាន់ដែកថែប (កាឡាស) នៅលើក្បាលត្រូវបានគេមើលឃើញ វីដេអូដែលបានដង្ហែក្បួនចេញពីភូមិ Navapara ឆ្ពោះទៅកាន់ប្រាសាទ Baliyadev នៅក្នុងភូមិ Nidradh ។ អាជ្ញាធរបា​នឲ្យដឹងថា អ្នកភូមិមិនបានការអនុញ្ញាតជាមុនទេ ដើម្បីរៀបចំព្រឹត្តិការណ៍នេះទេ។

លោក វីរេដ្រាយ៉ាដាវ អគ្គស្នងការប៉ូលីស Ahmedabad Rural បានប្រាប់ The Indian Express ថា “បន្ទាប់ពីប៉ូលីសបានដឹងអំពីឧប្បត្តិហេតុនេះ អ្នកភូមិទាំងអស់នេះ ត្រូវបានបញ្ជូនទៅកាន់កន្លែងសាសនាមួយ ហើយក៏ពន្យាល់ឲ្យពួកគេយល់អំពីជំងឺនេះ ហើយបញ្ជូនពួកគេទៅផ្ទះវិញ។ អ្នកភូមិបានអះអាងថាពួកគេបានដង្ហែរក្បួនបែបនេះ ដោយជឿជាក់ថា ព្រះនឹងជួយពួកគេឲ្យឱ្យរួចផុតពីជំងឺកូវិដ១៩។

ប៉ូលីសបាននិយាយថាសហគមន៍ Thakor បានបង្ហាញស្ត្រីរាប់ពាន់នាក់ ដើរទូលក្អមដាក់ទឹកអម្រឹត ឆ្ពោះទៅប្រាសាទ Bailyadev។ បុរសមួយចំនួន បានយកក្អមទាំងនេះ ឡើងទៅកំពូលប្រាសាទហើយចាក់ទឹកអម្រឹត។

លោកបន្តថា៖ «ការធ្វើបែបនេះគឺជាទម្លាប់សម្រាប់អ្នកភូមិនៅតំបន់នោះ។ ប៉ូលីសកំពុងព្យាយាមធ្វើឱ្យពួកគេយល់អំពីហានិភ័យដែលពាក់ព័ន្ធនឹងការជួបជុំធំបែបនេះ។ យើងកំពុងរៀបចំការប្រជុំជាបន្តបន្ទាប់នៅតាមភូមិនានាដើម្បី ឲ្យប៉ូលីសនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រសិនបើពិធីណាមួយ ដែលប្រមួលផ្តុំគ្នាក្នុងិវិបត្តិកូវិដ១៩”៕ ប្រភព៖​ Indianexpress

សូមទស្សនាវីដេអូខាងក្រោម៖