ពិបាកចិត្តពេក! សូដា នីតា ទម្លាយពាក្យក្នុងចិត្តថា “កូវិដសុីសួត តែមិនត្រឹមសុីសួតទេ វាសុី ដីឆ្លី ផ្ទះ លុយឡាន មាសពេជ្រ និង….”
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកប្រហែលជាស្គាល់ តារាសម្តែង និង ម៉ូដែល ដ៏មានប្រជាប្រិយភាព ដែលមិត្តៗគ្រប់ស្រទាប់វណ្ណៈ បានស្គាល់ អ្នកនាង តាមរយៈ ការសម្តែងខ្សែរភាពយន្ត ការដើរបង្ហាញម៉ូតជាច្រើននាពេលកន្លងមក បានធ្វើឲ្យតារាស្រីរូបនេះ ត្រេកអរជាខ្លាំងពេលបាន ទទួលការគាំទ្រ និងការគោរពស្រលាញ់បងប្អូពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នា។

ដោយឡែក កាលពីកន្លងទៅនេះ តារាស្រី សូដា នីតា សម្រាលបានកូនប្រុសម្នាក់ ដ៏គួរឲ្យក្នាញ់ និងគួរឲ្យស្រលាញ់ ថែមទៀតផង។ កូនប្រុសរបស់ អ្នកនាង មានឈ្មោះថា សុិនសូ ម៉េងឃុន មុខមាត់ ស្រស់ស្អាត ពិតជាគួរឲ្យ គ្រឺតខ្លាំងណាស់។ អ្នក

នាង សូដា នីតា ពិតជាលំបាកខ្លាំងណាស់ ហើយក៏បានស្គាល់រសជាតិ​ហើយ ដែលគ្រប់ស្រ្តីឆ្លងទន្លេទាំងអស់ តែងតែខ្លាចរអាមិនចង់ជួប នោះ គឺ ទាស់សរសៃ ។ អ្នកនាង បានប្រាប់ថា ពេញមួយយប់ មិនអាចធ្វើរឹងផ្ពាមអស់ហើយ ចុករោយថ្គាម ស្រៀវអស់ជើងឆ្មេញ ខាំថ្គាមរញ័អស់ខ្លួនហើយ ឈឺចុកសៀតផ្កា ពិបាកខ្លាំងណាស់។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក របស់អ្នកនាង សូដា នីតា បានបង្ហោះសារនៅក្នុងរដូវកាលកូវិដ១៩នេះថា  “កូវិដសុីសួត តែមិនត្រឹមសុីសួតទេ វាសុី ដីឆ្លី ផ្ទះ លុយឡាន មាសពេជ្រ លក់ខ្ចេចលក់ខ្ទី ព្រោះទុកបង់ បង់ដោយគ្មានអ្នកណាកា ត់បន្ថយទេ ធ្វើបែបនេះស្មើរនឹងពាក្យថា (អា ណាងា  ប់  ៗទៅ អញមិនខ្វល់)”៕