ក្រោយស្ងប់ស្ងាត់បានមួយរយៈ ស្រាប់តែ ដេននី ក្វាន់ ប្រកាសក្តែងៗថា ចង់បានមេជីវិត ដើម្បីមានកូន ថែមទាំងសួរទៅអ្នកគាំទ្រថា…
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់ តារាសម្តែងស៊ិចស៊ី ដេននី ក្វាន់​​ សាច់សខ្ចី កាន់តែមានជីវិតហាយសូរ និងប្រើប្រាស់ជីវិតយ៉ាងមានក្តីសុខ បន្ទាប់ពីទទួលបានភាពជោគជ័យលើមុខជំនួញផ្ទាល់ខ្លួន ដែលបានមកពីការខិតខំប្រឹងប្រែងកន្លងមក ទើបធ្វើឲ្យជីវិតមួយនេះកាន់តែ ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ហើយសព្វថ្ងៃនេះក៏ទទួលបានការគាំទ្រពីមហាជនជាច្រើន ដោយសារតែអ្នកនាង មានរូបរាងស្អាត បន្ទាប់ពីកែមួយតួខ្លួន។

នាពេល​ថ្មីៗ​នេះ ស្រាប់​តែ​លេច​វត្តមាន​​​​តារា​សម្តែង​ស្រី មាន​ស្រុក​កំណើត​នៅ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​​ដូច​ជា​សេដ្ឋីនី​ទាំង​នៅ​វ័យ​ក្មេង ព្រោះ​​​​មាន​​របរ​​​រកស៊ី​ក្រៅ​សិល្បៈ ដោយ​​​​បើក​សាឡន និង​ហាង​​លក់​​​គ្រឿង​សង្ហារិម​ ចំណាយ​​ដើម​​ទុន​ខ្ទង់​ ១០-២០ ​ម៉ឺន​ដុល្លារ​ កញ្ញា ដេននី ក្វាន់ បង្ហាញ​រូប​កៀកកើយ​ក្នុង​​ឈុត​​ពណ៌ស​ជាមួយ​​​នឹង​ប្រុស​ក្មេង​រូប​សង្ហា​បង្កើត​​ភាព​ភ្ញាក់​ផ្អើល​ពី​មហាជន​។​

គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធ​រឿង​សម្ព័ន្ធ​ស្នេហ៍​រវាង​ស្រីស្រស់ ដេននី ក្វាន់ និង​បុរស​ពាណិជ្ជករ​ជា​អ្នក​រក​ស៊ី​លក់​ឡាន​​លោក ​ចាន់ មករា ​ដែល​មហាជន​​​ដឹង​ថា ​​អ្នក​ទាំង ​២ ​ស្រឡាញ់​គ្នា ដោយ​ចិត្ត​ស្មោះ​​មិន​គិត​រឿង​មាន ឬ​​ក្រ​នោះ​ទេ​ តែ​ក៏​ខាន​ឃើញ​ពួក​គេ​​បង្ហាញ​ភាព​សិ្នទ្ធស្នាល​​មួយ​រយៈ​ដែរ ស្រាប់តែមួយរយៈដែលផ្ទុះកូវិដ ទើបដឹងថា នាងបានបែកគ្នាជាមួយលោកចាន់ មករា  ។​

បន្ទាប់ពីរឿងមួយដល់រឿងមួយទៀតនោះ ក៏ស្រាប់តែ ដេននី ក្វាន់ ទម្លាយប្រាប់ហ្វេនៗនៅក្នុងហ្វេសប៊ុកថា “នៅខ្មែរមានមន្ទីពេទ្យ ចាក់មេជីវិត អោយមានកូនអត់? ខ្ញុំចង់ចាក់មេជីវិតយកកូន ដំបូងថាត្រូវចាក់នៅថៃ តែយូរពេក មិនដឹងថ្ងៃណាគេបើកច្រកវិញទេ” ក្រោយពីបង្ហោះដូច្នោះអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកនិយាយថា មានកូន ដោយ ពុំយក ប្តី  ពិបាកណាស់ គ្មានអ្នកណា មេីលថែ យកចិត្តទុកដាក់ទេ  គិតអោយ ច្បាស់ មុនសម្រេចចិត្ត៕