ទុក្ខជាន់ទុក្ខ! ស័ង្កសីយ៉ាងធំនៅលើថ្នល់ សួរអ្នកជិតខាងថាដំបូលផ្ទះអ្នកណាហោះធ្លាក់មក ពេលមកដល់ផ្ទះស្លុតចិត្ត គឺជាដំបូលស័ង្កសីផ្ទះខ្លួនឯង….
សីហា
-

ច្បាស់ណាស់ ប្រទេសនីមួយៗតែងតែមានគ្រោះធម្មជាតិត្រូវបានគេហៅថាស៊េរី នៃបាតុភូតនៃអាំងតង់ស៊ីតេដ៏អស្ចារ្យដែលបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងសត្វ។ គ្រោះធម្មជាតិទទួលបានតែឈ្មោះនេះនៅពេលដែលបាតុភូតមួយជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជនដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ។ នេះមានន័យថាមិនមែនបាតុភូតធម្មជាតិទាំងអស់ដែលត្រូវបានគេចាត់ទុកថាជាគ្រោះមហន្តរាយនោះទេប៉ុន្តែមានតែព្រឹត្តិការណ៍ដែលមានឥទ្ធិពលលើប្រជាជនប៉ុណ្ណោះ។

ដូច្នោះបងប្អូនគួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ យោងតាម​ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ជូនដំណឹង​ថា ​ស្ថានភាព​ព្យុះ​នៅក្នុង​ឆ្នាំ​២០២១​នេះ​ មាន​ចំនួន​ចន្លោះ​ពី​២៨​ ដល់​៣០​ព្យុះ​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយនឹង​អាច​កើតមាន​មួយ​ចំនួន​ទៀត​កើតឡើង​ផ្ទាល់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ រដូវវស្សា​ឆ្នាំ​២០២១​នេះ​នឹង​ចូល​មក​ដល់​នៅ​សប្តាហ៍​ទី​១​ នៃ​ខែឧសភា​ដែល​អាច​នឹង​មាន​ភ្លៀង​លាយឡំ​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​កើតមាន​ច្រើន។ ចំណែក​បរិមាណ​ទឹកភ្លៀង​វិញ​មាន​ពី​មធ្យម​ទៅ​ច្រើន​បង្គួរ នឹង​អាច​ខ្ពស់​ជាង​មធ្យមភាគ ច្រើន​ឆ្នាំ និង​របាយ​ទឹកភ្លៀង​ធ្លាក់​រាយប៉ាយ​បានល្អ។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះNa Roth បានបង្ហោះទិដ្ឋភាពដ៏គួរឲ្យអាណិតជាខ្លាំង ដោយសារតែស័ង្កសីរបស់ផ្ទះគាត់ត្រូវបានខ្យល់បោកបក់ចេញពីដំបូលផ្ទះ មកទើលថ្នល់ នេះជាការរៀបរាប់របស់គាត់ មានទុក្ខធំហើយ ចេញពីធ្វើការមកផ្ទះស្រាប់តែឃើញដំបូលស័ង្កសីយ៉ាងធំនៅលើថ្នល់ ខ្ញុំក៏បានសួរអ្នកជិតខាងថាដំបូលផ្ទះអ្នកណាហោះធ្លាក់មកដោយមិន

ដឹងថាជាដំបូលផ្ទះខ្លួនឯងនេាះទេ លុះដល់ពេលចូលក្នុងផ្ទះបានដឹងថាជាដំបូលផ្ទះខ្លួនឯងស្លុតចិត្ត កូវីតរកលុយមិនបានផងចឹងមានតែយកមេឃធ្វើដំបូលហើយ សង្ឃឹមថាលែងមានភ្លៀងចុះចាំមានលុយធ្វើហើយចាំភ្លៀងបើមិនចឹងទេមានតែគេងហាលភ្លៀងហើយ ឱខ្យល់អើយធ្វើបាបខ្ញុំហើយមហាវេទនា៕