មិនធម្មតាទេ ! ស្បែកជើងរបស់ បវរកញ្ញា រ៉េត សារីតា ដែលត្រៀមទុកឡើងប្រគួត ក្នុងកម្មវិធី Miss Universe​ មានតម្លៃជាង...
ស៊ីហៀង
-

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា កញ្ញា រ៉េត សារីតា គឺជាបវរកញ្ញា Miss Universe ដែលតំណាងជាតិឲ្យប្រទេសកម្ពុជា ពេលនេះកញ្ញាកំពុងតែស្ថិតនៅក្នុងសហរដ្ឋអាមេរិកដើម្បីត្រៀមខ្លួនចូលប្រគួតនៅក្នុងកម្មវិធីដ៏ធំមួយនេះហើយក៏មានបវរកញ្ញាជាច្រើននាក់ទៀតដែលមកពីប្រទេសផ្សេងៗក៏មកចូលរួមប្រគួតប្រជែងនៅក្នុងកម្មវិធីមួយនេះដែរ ។ 

យ៉ាងណាមិញបន្ទាប់ពីបានជាន់លើទឹកដីអាមេរិកភ្លាមឃើញថា កញ្ញា រ៉េត សារីតា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បងប្អូនខ្មែរយើងដែលរស់នៅក្នុងទឹកដីសហរដ្ឋអាមេរិក ដែលនេះគឺជាកម្លាំងចិត្តដ៏ធំមួយសម្រាប់ បវរកញ្ញា រ៉េត សារីតា មុនពេលឡើងឆាកប្រគួតបវរកញ្ញា Miss Universe ដ៏ធំឆាប់ៗខាងមុខនេះ ។​

ដោយឡែកបើយើងងាក់ទៅមើលការតែងខ្លួនរបស់បវរកញ្ញា តំណាងជាតិយើងវិញគឺជាពិតជាសមសួន និងស្រស់ស្អាតខ្លាំងណាស់ មិនឲ្យចាញ់បវរកញ្ញា តំណាងប្រទេសផ្សេងៗនោះទៀត បើយបើក្រសឡេកទៅមើលស្បែកជើងរបស់បវរកញ្ញា រ៉េត សារីតា ដែលត្រៀមនិងពាក់ឡើងប្រគួតនៅក្នុងវគ្គ Preliminary & Final នៃកម្មវិធីប្រឡងបវរកញ្ញាចក្រវាឡនេះតែម្តងឃើញថាស្អាតមិនធម្មតា រីឯតម្លៃវិញខ្ពស់ណាស់ ។ 

ជាមួយគ្នានេះដែរសម្រាប់ស្បែកជើងនេះត្រូវបានផេកផ្លូវការមួយឈ្មោះ Team Cambodia បានបង្ហើបឲ្យដឹងថា ស្បែកជើងដែលបវរកញ្ញា រ៉េត សារីតា ត្រៀមនិងពាក់ឡើងប្រគួតនៅក្នុងវគ្គ Preliminary & Final នៃកម្មវិធីប្រឡងបវរកញ្ញាចក្រវាឡនេះមានតម្លៃរហូតដល់ទៅ ១,០៩៥ ដុល្លារអាមេរិកឯណ្ណោះ។  គួរបញ្ជាក់ផងដែរថា​ ស្បែកជើងមួយគូនេះ ជាម៉ាកដែលច្នៃប្រឌិតដោយលោក Jimmy Choo ផលិតនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។