គ្រាប់រ៉ុក្កែតជិត ៣.០០០ គ្រាប់ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សាឆ្ពោះទៅប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យខណៈដែលប្រទេសទាំងពីរបានឈានចូលថ្ងៃទី ៧ នៃការបន្តធ្វើបា តុ ក ម្ម ដោយ ហិ ង្សា។
កងទ័ពអ៊ីស្រាអែលបានរាយការណ៍ថាគ្រាប់រ៉ុក្កែតត្រូវបានបា ញ់ ចេញពីតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសកាលពីថ្ងៃអាទិត្យនិងបានហៅវាថាជា“ ការវា យ ប្រ ហា រយ៉ា ងខ្លាំងក្លា មកលើប្រទេសរបស់ខ្លួន” ។
លោកឧត្តមសេនីយ៍អ៊ីស្រាអែលលោក អូរី ហ្គោឌីន បានប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថាក្រុមហាម៉ាសបានធ្វើការវាយប្រហារយ៉ាងខ្លាំង កំពុងប្រឈមមុខនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតខ្ពស់បំផុតមិនធ្លាប់មាន។
ក្រុមមន្រ្តីនិងអាជ្ញាធក្នុងរតំបន់ហ្គាហ្សា ក៏បានរាយការណ៍អំពីចំនួនអ្នក ស្លា. ប់ ជារៀងរាល់ថ្ងៃចំនួន ៣៣ នាក់ដែលបណ្តាលមកពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យបានស.ម្លា.ប់មនុស្ស ១៧ នាក់ដោយចំនួនអ្នកស្លា. ប់នៅក្នុងប្រទេសប៉ាឡេស្ទីនមានចំនួន ១៧៤ នាក់ក្នុងនោះ ៤៧ នាក់ជាកុមារ។
ជាមួយគ្នានេះដែរមេបញ្ជាការកងកំលាំងបដិវត្តអ៊ីរ៉ង់បានចេញមុខគាំទ្រប្រទេសប៉ាឡេស្ទីននិងបានហៅការវាយប្រ ហា .ររបស់អ៊ីស្រាអែលថាជា“ ឧ .ក្រិ .ដ្ឋ . ក . ម្ម” ។
ទស្សនាវីដេអូ៖
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ wionews