ថៃរកឃើញអ្នកឆ្លងកូវីដថ្មីជិត១ម៉ឺននាក់ និងអ្នកស្លា . ប់២៥នាក់
Sophea
-

ជំងឺកូវីដនៅក្នុងប្រទេសថៃកាន់តែរឹតធ្ងន់ធ្ងរទៅៗ ដោយថ្ងៃនេះទីភ្នាក់ងារបង្ការជំងឺរោគឆ្លងរបស់ប្រទេសថៃបានប្រកាសនៅថ្ងៃទី ១៧ ខែឧសភានេះថា ប្រទេសរបស់ខ្លួនបានរកឃើញអ្នកឆ្លងជិត១ម៉ឺននាក់ នៅក្នុងរយះពេលចុងក្រោយនេះដែលជាតួលេខដ៏ច្រើនបំផុត មិនធ្លាប់មាននៅក្នុងប្រទេស។


នៅក្នុងរបាយការណ៍របស់ទីភ្នាក់ងារនេះបានចេញថា មនុស្សចំនួន ២៥នាក់បានស្លា . ប់ ដោយសារជំងឺ Covid-19 ចំនួន ២៥ និងករណីថ្មីចំនួន ៩.៦៣៥ទៀត ត្រូវបានរាយការណ៍កាលពីថ្ងៃច័ន្ទដែលនាំឱ្យមានអ្នកស្លាប់សរុប ៦១៤ នាក់និងករណីឆ្លងសរុបកើនឡើងដល់ ១១១.០៨២ ករណី។

ក្នុងចំនោមករណីថ្មីចំនួន ៦.៨៥៣ នាក់ត្រូវបានរកឃើញនៅក្នុងពន្ធនាគារនេះបើយោងតាមមជ្ឈមណ្ឌលបង្ការជំងឺឆ្លង Covid-19 ។

សម្រួលអត្ថបទដោយ៖

ប្រភព៖ Bangkok Post