ប្រទេសមួយនេះក្នុងអាស៊ាន ហាមឃាត់ប្រជាជនខ្លួន មិនឲ្យទៅចាក់វ៉ាក់សាំង ប្រសិនបើប្រជាជនរបស់ខ្លួនមានបញ្ហាទាំងនេះ
Sophea
-

យោងតាមគណៈកម្មាធិការពិសេសនៃការធានារ៉ាប់រងការចាក់វ៉ាក់សាំង Covid-19 របស់ប្រទេសម៉ាឡេស៊ី បានប្រាប់ទៅដល់អ្នកដែលបានចុះឈ្មោះស្នើសុំសម្រាប់ការចាក់វ៉ាក់សាំងរួចរាល់ហើយក្ដី ក៏ពួកគេមិនគួរទៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំងទេបើទោះបីជាវាជាមានកាលបរិច្ឆេទនៃណាត់ជួបក្នុងការចាក់វ៉ាក់សាំងក៏ដោយ។ ដោយបានបញ្ជាក់ប្រាប់នូវមួលហេតុបញ្ហាទាំងបីដូចខាងក្រោម៖

ទី១ ករណីបញ្ជាក់ថាខ្លួនឆ្លងជំងឺកូវី

ទី២ ករណីដែលសង្ស័យថាខ្លួនបានឆ្លង

ទី៣ ក្នុងករណីក្នុងការឃ្លាំមើល

ចំពោះអ្នកដែលបានចុះបញ្ជីការចាក់វ៉ាក់សាំងរបស់ពួកគេរួចរាល់ ប៉ុន្តែបច្ចុប្បន្នភាពរបស់ខ្លួនស្ថិតនៅក្រោមលក្ខខណ្ឌទាំងនេះ ប្រជាជនរបស់ខ្លួណអាចទូរស័ព្ទទៅលេខទូរស័ព្ទបន្ទាន់ដើម្បីលុបចោលការណាត់ជួបពួកគេ ហើយក្នុងករណីដែលមិនមានបញ្ហាចំពោះ លក្ខខណ្ឌទាំងបីខាងលើ នោះគេអាចធ្វើការចុះឈ្មោះនិងកាលបរិច្ឆេទក្នុងការណាត់ជួបសម្រាប់ការចាក់វ៉ាក់សាំងបាន។ហើយលក្ខខណ្ឌនេះក៏អនុវត្តចំពោះអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធនៃអ្នកជំងឺវិជ្ជមាន-Covid-19 ដូចគ្នា។

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ WOB