ទីក្រុងញូដេលី៖ ប្រទេសឥណ្ឌាកាលពីថ្ងៃច័ន្ទ (១៧ ឧសភា) បានរាយការណ៍អំពីការធ្លាក់ចុះនូវករណីថ្មីនៃជំងឺកូវីដ១៩ ទោះបីចំនួនអ្នកស្លាប់ប្រចាំថ្ងៃនៅតែមានលើសពី ៤០០០ នាក់ ប៉ុន្ដែអ្នកជំនាញបានព្រមានថាការធ្លាក់ចុះនៃចំនួនអ្នកឆ្លងនេះគឺមិនអាចជឿទុកចិត្តបានបាននៅឡើយ ដោយសារតែខ្វះការធ្វើតេស្ត៍នៅតាមតំបន់ជនបទដែលជាកន្លែងដែលវីរុសរាលដាលយ៉ាងឆាប់រហ័ស។
គួរបញ្ជាក់ដែរថាអស់រយៈពេលជាច្រើនសប្តាហ៍ហើយចំនួនអ្នកឆ្លងនៅលើពិភពលោកមិនមាននូវភាពប្រែប្រួលនោះឡើយ ប៉ុន្ដែឥណ្ឌាបានក្លាយទៅជាប្រទេសមួយដែលកំពុងតែរងគ្រោះថ្នាក់ខ្លាំងជាងគេ ដោយសារជំងឺរាតត្បាតនេះ ហើយមេរោគថ្មីៗនេះត្រូវបានគេរកឃើញជាបន្ដបន្ទាប់ជាពិសេសគ៏ការរីកសាយភាយនៃវីរុសថ្មី ប្រភេទ B1617 និងមាននូវការឆ្លងកាន់កើនឡើងដល់ជាង ៤០០.០០០ នាក់ជារៀងរាល់ថ្ងៃ។
បើយោងតាមអង្កការសុខភាពពិភពលោកបានលើកឡើងថា ការធ្វើតេស្តនៅតែមិនមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងរដ្ឋមួយចំនួននៅក្នុងប្រទេសឥណ្ឌា ហើយការធ្វើតេស្ដដោយខ្លួនឯងគឺមិនអាចយកជាការបាននោះឡើយ ដោយការធ្វើតេស្ដត្រូវយកតាមបរិបទនៃការធ្វើតេស្ដ ថាតើការធ្វើតេស្តប៉ុន្មានត្រូវបានធ្វើ និងការធ្វើតេស្តរកឃើញអត្រាភាពវិជ្ជមាន។
ការឆ្លងនៅក្នុងប្រទេសឥណ្ឌាបានចាប់ផ្តើមថយចុះកាលពីសប្តាហ៍មុនការឆ្លងថ្មីក្នុងរយៈពេល ២៤ ម៉ោងត្រូវបានក្រសួងសុខាភិបាលរាយការណ៍ថាមានចំនួន ២៨១.៣៨៦ នាក់នៅថ្ងៃច័ន្ទដោយធ្លាក់ចុះក្រោម ៣០ ម៉ឺននាក់ជាលើកដំបូងចាប់តាំងពីថ្ងៃទី ២១ ខែមេសា។ ចំនួនអ្នកស្លា . ប់ ប្រចាំថ្ងៃមានចំនួន ៤.១០៦ នាក់។
តាមអត្រាបច្ចុប្បន្នចំនួនសរុបនៃប្រទេសឥណ្ឌាចាប់តាំងពីការរាលដាលបានកើតឡើងក្នុងរយះពេលមួយឆ្នាំកន្លងមកចំនួនអ្នកឆ្លងសរុបកើនឡើង ២៥ លានករណី ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃខាងមុខប៉ុណ្ណោះ ចំនួនអ្នកស្លាប់សរុបមានចំនួន ២៧៤.៣៩០ នាក់។
សម្រួលអត្ថបទដោយ៖
ប្រភព ៖CNA