ដូចដែលយើងបានដឹងហើយថា កែវភ្នែករបស់យើងម្នាក់ៗអាចសម្គាល់អ្វីៗគ្រប់យ៉ាងដែលនៅជុំវិញខ្លួនបានដូចជា ម្ហូបអាហារ, រុក្ខជាតិ, ថ្នេរខោអាវ និងវត្ថុជាច្រើនទៀត ប៉ុន្តែស្របពេលជាមួយគ្នានេះដែរ យើងមិនអាចដឹង ទេថាវត្ថុទាំងនោះមានរូបរាងពិតប្រាកដបែបណា ឬមានសណ្ឋានតូចល្អិតៗយ៉ាងណានោះទេ។
ដោយកាលពីថ្មីៗនេះ ក្រុមជំនាញបច្ចេកវិទ្យារបស់ក្រុមហ៊ុន OPPO បានវិវត្តខ្លួនឥតឈប់ឈរលើសពីអ្វីដែលមនុស្សគ្រប់គ្នារំពឹងទុកក្នុងការបង្កើតនូវបច្ចេកវិទ្យាកាមេរ៉ាថតរូបពង្រីកកម្រិតជិត Microlens ទំហំ 3MP ដែលអាចធ្វើការពង្រីកជិតបានរហូតដល់ 60X ទៅលើវត្ថុដែលមិនអាចសម្លឹងឃើញដោយភ្នែកទទេ ដែលនេះជាបច្ចេកវិទ្យាថ្មី និងដំបូងគេបំផុតដែលបំពាក់នៅលើកំពូលស្មាតហ្វូន Find X3 Pro ហើយវាក៏បានធ្វើឲ្យគ្រប់គ្នាពុះកញ្ជៀល និងអ្នកប្រើប្រាស់ភ្ញាក់ផ្អើលប្លែកអារម្មណ៍យ៉ាងខ្លាំងពាសពេញពិភពលោកផងដែរ។
ឧទាហរណ៍ដូចជា «រុក្ខជាតិ» តើក្នុងរុក្ខជាតិនីមួយៗវាមានគ្រាប់លំអងបែបណា? «ម្ហូបអាហារ» ដែលយើងបរិភោគតើវាមានធូលីអ្វីខ្លះដែលទុំជាប់? ដូច្នេះហើយបើសិនមានស្មាតហ្វូន Flagship OPPO Find X3 Pro នៅក្នុងដៃគឺវានឹងបង្ហាញឲ្យលោកអ្នកបានឃើញភ្លាមៗ តែម្តងថាតើវត្ថុនីមួយៗមានរូបរាងពិតប្រាកបែបណា ឬមានលក្ខណៈយ៉ាងដូចម៉េច តាមរយៈបច្ចេកវិទ្យាថ្មីដែលអាចហ្សូមកម្រិតជិតរហូតដល់ទៅ 60 ដង។
ជាក់ស្តែងកាលពីប៉ុន្មានឆ្នាំ OPPO ក៏បានបង្កើតបច្ចេកវិទ្យាហ្សូមកម្រិតចម្ងាយឆ្ងាយ 60 ដង រួចមកហើយដោយបានសម្រេចជោគជ័យខ្លាំង និងទទួលបានការស្ញើចសរសើរពីសំណាក់អ្នកប្រើប្រាស់មិនធម្មតាផងដែរ។ ស្រាប់តែពេលនេះ OPPO បែរជាងាកមកបង្កើតនូវមុខងារហ្សូមកម្រិតជិត 60 ដងវិញម្តង អាចនិយាយបានថាវាជាស្មាតហ្វូនដំបូងគេបង្អស់ ដែលបានបំពាក់នូវបច្ចេកវិទ្យា Microlens នេះ។ តើវាអស្ចារ្យកម្រិតណាក្នុងការផ្តិតយករូបភាពដ៏កម្រៗ?
ហើយលោកអ្នកគិតថាកំពូលស្មាតហ្វូន OPPO Find X3 Pro វាមានលក្ខណៈពិសេសតែប៉ុណ្ណឹងទេឬ? លើសពីនេះ OPPO Find X3 Pro ក៏មានលក្ខណៈពិសេសៗដូចជាវាបានបំពាក់នូវកាមេរ៉ាមេភ្លោះ 50MP ជាមួយនឹងសេនស័រកាមេរ៉ា IMX 766 ដែលជាការអភិវឌ្ឍន៍រួមគ្នាជាមួយក្រុមហ៊ុន Sony ព្រមទាំងបទពិសោធន៍កម្រិតកាមេរ៉ា និងអេក្រង់កោងដ៏រស់រវើកកម្រិត 1 ពាន់លានពណ៌។ ហើយស្មាតហ្វូន Flagship OPPO Find X3 Pro មានន័យថាគឺជាស្មារតីនៃការឆ្ពោះទៅរកគំនិតថ្មី ឬបច្ចេកវិទ្យាថ្មី៕