ញាក់សាច់ ! ស្ត្រីម្នាក់ បំបែកឯកត្តកម្មថ្មីពិភពលោក​ បន្ទាប់ពីសម្រាលកូនភ្លោះបានរហូតដល់ទៅចំនួន….
ស៊ីហៀង
-

អាហ្វ្រិកខាងត្បូង: ម្តាយពរពោះកូនភ្លោះសម្រាលបានកូន 10 នាក់ បំបែកឯកត្តកម្មថ្មីកាលពីប៉ុន្មានខែមុនដែលម្តាយជនជាតិម៉ាលីសម្រាលបានកូនភ្លោះ 9 នាក់។

ស្រ្តីឈ្មោះ Kosiame Tamara Sihol អ្នកម្តាយវ័យ 37 ឆ្នាំ ជនជាតិអាហ្វ្រិកខាងត្បូង បានសម្រាលកូន បាន 10 នាក់នៅថ្ងៃតែមួយ ថ្ងៃទី08 មិថុនា 2021 ដែលនេះជាការពរពោះលើកទី2, ការពរពោះលើកទី1 ក៏បានកូនភ្លោះដែរបាន 2 នាក់ ,ដល់លើកទី 2 បាន10 នាក់ សរុបទាំងមុនទាំងក្រោយ 12 នាក់ហើយ។

កូនភ្លោះទាំង 10 នាក់ដែលកូនសម្រាលនេះ មានប្រុស 7 នាក់,ស្រី 3 នាក់ អ្នកម្តាយរូបនេះបានបន្តទៀតថា គាត់ពរពោះតាមបែបធម្មជាតិមិនបានទៅពេទ្យជួយជំនួយអោយមានកូនផ្សេងៗទេ។

រយៈពេលពរពោះរបស់គាត់គឺ 29 សប្តាហ៍ ពេលគាត់ពរពោះដំបូងទៅពិនិត្យពេទ្យពេទ្យថា គាត់មានកូនភ្លោះ 6 នាក់អេកូ 2 ដង,ដំបូងគាត់មិនជឿពេទ្យទេថា គាត់មានកូនភ្លោះ 6 នាក់ គាត់ថា បើមានកូនភ្លោះ 2 ទៅ 3 នាក់អីគាត់ជឿ តែមួយរយៈក្រោយមកមានការផ្លាស់ប្តូរក្នុងពោះគាត់ ទើបគាត់ជឿ គាត់បន្តថា គាត់ចាប់ផ្តើមគេងមិនលក់ និង បារម្ភពីកូនៗក្នុងពោះគាត់ បន្ទាប់មកទៀតគ្រូពេទ្យបានត្រួតពិនិត្យពោះគាត់ម្តងទៀតស្រាប់តែឃើញមាន 2 នាក់ទៀត តែឃើញកូនក្នុងផ្ទៃគាត់នោះនៅក្នុងសភាពឥរិយាបថត្បៀតគ្នាខុសប្រក្រតី។

បន្ទាប់មកស្រាប់តែថ្ងៃសម្រាលកូនពិតប្រាកដឃើញ 10 នាក់ ឃើញមាន 2 នាក់ទៀត ដែលគាត់បានសម្រាលកូននៅមន្ទីរពេទ្យនៃ Pretoriaនៅយប់ថ្ងៃចន្ទ ដោយការសម្រាលវះកាត់ កូនៗគាត់ទាំងអស់ដែលសម្រាលមកស្ថិតក្នុងការថែទាំតាមដានរបស់គ្រូពេទ្យយ៉ាងហោច 2 ខែ៕ ប្រភព ៖ Sola Sale