ពិតជាតស៊ូមែន! ក្មេងប្រុសកំសត់ម្នាក់ ដើររើសអេតចាយចិញ្ចឹមជីវិត ក្រោយឪពុកម្តាយស្លាប់អស់ ហើយត្រូវមហាជនសរសើរមិនដាច់ពីមាត់ ព្រោះ…

ថៃ៖ ជីវិតក្មេងប្រុសរើសអេតចាយម្នាក់ កំពុងតែអង្រួនបេះដូងមហាជន និងមានការកោតសរសើរមិនដាច់ពីមាត់ បន្ទាប់ពីឪពុកម្តាយរបស់គាត់ស្លាប់ទៅ បន្សល់តែផ្ទះដ៏តូចមួយ និងមុខរបររើសអេតចាយចិញ្ចឹមជីវិតតែម្នាក់ឯងជាង១ ឆ្នាំកកន្លងទៅហើយ។ យោងតាមប្រភពបានឲ្យដឹងថា ក្មេងប្រុសកំសត់នេះ មានឈ្មោះថា តាក់វ៉ាន់ឫ ហៅប្អូន កែវ អាយុ១៦ឆ្នាំ នៅផ្ទះលេខ 9849/1 ស្រុកបួយ៉ៃ ខេត្ត នគររាជសីមា ប្រទេសថៃ បានតស៊ូក្នុងជីវិតតែម្នាក់ឯង រស់នៅក្នុងផ្ទះដ៏តូចមួយ សភាពទ្រុឌទ្រោម បច្ចុប្បន្នប្អូន

ប្រុស តាក់វ៉ាន់ បានចូលរៀននៅសាលាមហាវិទ្យាល័យបច្ចេកទេសបួយ៉ៃ ឆ្នាំទី១ សាខាជួសជុលរថយន្ត តែឥឡូវសាលាបិតសិនព្រោះកូវីត១៩។ ប្អូនប្រុសកែវបានបន្តថា គេមានបងស្រី 4 នាក់, គេជាកូនពៅ តែបងស្រីទាំង4 មានប្តីទៅនៅខេត្តផ្សេងៗ និងធ្វើការនៅទីនោះអស់ហើយ យូរៗទើបមកលេងគេម្តង។

ជីវិតប្រចាំថ្ងៃរបស់ប្អូនប្រុស តាក់វ៉ាន់ គឺដើរប្រមូលរើសរបស់ចាស់ៗតាមធុងសំរាម កន្លែងផ្សេងៗ មកប្រមូលទុកហើយលក់ គេថាប្រមូលម្តងៗភាគច្រើនលក់បាន 1,000 បាត លុយដែលលក់បានពីរើសអេតចាយនោះ យកទិញបាយហូប & យកលុយទៅរៀនអ្នកជិតខាងក៏ឆ្លៀតមកលេងប្អូនប្រុសតាក់វ៉ាន់ជារឿយៗ ដែលវាជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ប្អូនប្រុស ធ្វើអោយប្អូនប្រុសមានកម្លាំងចិត្តក្នុងការតស៊ូក្នុងជីវិត ព្រោះប្អូនប្រុសតាក់វ៉ាន់មានបំណងប្រាថ្នាចង់ក្លាយជាជាងជួសជុលរថយន្តដ៏ចំណាយម្នាក់។

គួរបញ្ជាក់ថា ប្អូនប្រុសតាក់វ៉ាន់ ជាក្មេងពូកែអត់ធ្មត់​ ឧស្សាហ៍ព្យាយាម សន្សំសំចៃ អ្វីសំខាន់មិនធ្លាប់សុំលុយពីបងស្រី ឬនរណាទេ គឺរកលុយចិញ្ចឹមខ្លួនឯងទាំងស្រុង លោកយាយអ្នកជិតខាងម្នាក់ អាយុ 68 ឆ្នាំ និយាយថា គាត់មិនដែលឃើញក្មេងណាដូចតាក់វ៉ាន់ទេ ក្មេងនេះអនាគតមិនធម្មតាទេ ព្រោះតស៊ូណាស់៕

សាកអានអោយចប់បន្តិចបានទេ ក្មេងៗខ្លះដែលមានប៉ាម៉ាក់មានលុយអោយរៀនហើយនៅមិនខំរៀនទេ អាងអីតិចកើត Depression,ខូចចិត្តជាមួយសង្សារអី សម្លាប់ខ្លួនមិនគិតដល់ឪពុកម្តាយ សាកមើលពីជីវិតក្មេងនេះបន្តិចមក!