ពលរដ្ឋវៀតណាមម្នាក់បានប្រាប់ថា អជ្ញាធរកម្ពុជា គួរតែទុកពេលឲ្យពួកគាត់យ៉ាងតិច១ឆ្នាំ ទៅ ២ ឆ្នាំទៀតព្រោះពេលមួយសប្ដាហ៍វាខ្លីពេក….(មានវីដេអូ)
ស៊ីហៀង
- 753

រាជធានីភ្នំពេញ៖ នៅកាលពីពេលថ្មីៗនេះលោកឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសឲ្យអ្នកមានផ្ទះបណ្ដែតទឹកលើផ្ទៃទន្លេទាំងអស់ រុះរើចេញជាបន្ទាន់ ត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ គិតចាប់ពីថ្ងៃទី២ មិថុនានេះទៅ។

ករណីនេះ បើនរណារឹងរូស អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោះស្រាយតាមច្បាប់ កន្លងមកអាជ្ញាធរសង្កេតឃើញជនឆ្លៀតឱកាសនិយមមួយចំនួន បានលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្ដែត និងសំណង់មិនរៀបរយលើផ្ទៃទន្លេ។ ជាពិសេសកន្លែងខ្លះ ក៏ប្រែជាកន្លែងស្នាក់នៅខុសច្បាប់យ៉ាងអាណាធិបតេយ្យ។

បើតាមលោក ឃួង ស្រេង បញ្ហាទាំងអស់នេះ បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរណ៍ និងប្រព័ន្ធអេកូឡូហ្ស៉ីមានចរន្តទឹកហូរ គោករាក់ជាដើម។ ទន្ទឹមនឹងនេះ ការដាក់ចំណីត្រីនិងបញ្ចេញកាកសំណល់របស់មនុស្សពាសវាលពាសកាលក្នុងទន្លេ ធ្វើឲ្យប៉ះពាល់ដល់ជីវៈចម្រុះក្នុងទឹកយ៉ាងធ្ងន់ធ្ងរ ពិសេសគុណភាពទឹក បំពុលបរិស្ថាន ព្រមទាំងសុខភាពពលរដ្ឋដែលប្រើប្រាស់ទឹកមិនស្អាតផងដែរ។

យ៉ាងណាមិញចំពោះការទាមទាឲ្យរុះរើផ្ទះបណ្តែតទឹកនៅលើផ្ទៃទន្លេទាំងអស់នេះត្រូវបាន បុរសជនជាតិវៀតណាមម្នាក់បានធ្វើចេញមកធ្វើការបកស្រាយនិងបានអះអាងច្បាស់ៗថាខ្លួន«ខ្លួនមករស់នៅលើទឹកដីកម្ពុជានេះមិនមែនមួយថ្ងៃពីរថ្ងៃទេគឺរស់នៅ៣ជំនាន់ហើយ ហើយចំពោះខ្លួនគេផ្ទាល់គឺកំពុងរស់នៅក្នុងទឹកដីសង្កាត់ព្រែកប្រា ចំនួន២៣ឆ្នាំហើយ ហើយអ្វីដែលសំខាន់នោះការតាំងទីលំនៅរបស់គាត់គឺគ្មានអ្វីខុសច្បាប់នោះទេ

ដែលការពី២០ឆ្នាំមុន គាត់បានបញ្ជាក់ថា គាត់បានរស់នៅក្នុងភូមិដើមចិន ហើយបន្ទាប់មកអាជ្ញាធរក៏បានធ្វើការបណ្ដេញគាត់ចេញ ទើបគាត់បានរើទីលំនៅមកនៅតាមដងទន្លេសង្កាត់ព្រែកប្រា។ កាលពីមុន២៣ឆ្នាំមុនហេតុអីក៏អាជ្ញាធរមិននិយាយថាខុសច្បាប់ចំពោះការតាំងទីលំនៅតាមដងទន្លេ ហើយចុះហេតុអ្វីទើបតែពេលនេះមកនិយាយថាខុសច្បាប់។ នេះបើយោងតាមសម្ដីរបស់បុរសជនជាតិវៀតណាមម្នាក់នោះ»៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖