បានត្រឹមអាណិត! លោក សុវណ្ណ រិទ្ធី លម្អិតព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ប្អូនប្រុស ហុង ដែលជាក្មេងអនាថា…(មានវីដេអូ)
សីហា
-

ប្រិយមិត្តជាច្រើនជាប្រាកជាស្គាល់ កុមារា ហុង ដែលត្រូវបានមហាជនស្គាល់ពេញបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈរូបភាព វីដេអូផ្សេងៗ បង្ហាញពីជីវិតតែលតោល គ្មានមេបាថែរក្សា គ្មានគោលដៅ និងតែងតែយកម៉ូតូ រ៉ឺម៉កគេមកជិះ ហើយក្រោយមកត្រូវបានអង្គការ «សង្គ្រោះជនអស់សង្ឃឹម» យកទៅចិញ្ចឹម ផ្គត់ផ្គង់ ផ្ដល់ការស្នាក់នៅ និងរៀនសូត្រនោះ ពេលនេះស្រាប់តែបានរត់ចេញពីអង្គការបាត់ដំណឹងសូន្យឈឹង ។

លំអិតជុំវិញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍របស់ប្អូនប្រុស ហុង ដែលជាក្មេងអនាថា ដែលបានស្លា…ប់បាត់បង់ជី..វិតដោយគ្រោះថ្នាក់ចរាចរណ៍វេលាម៉ោង 5 ល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ 28 គ្រួសារ ក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខរាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីលោក សាន សុខសីហា ដែលជាអ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់TVFB ថាសពរបស់ប្អូន ហុង នឹងត្រូវសមត្ថកិច្ចយកទៅបូជានៅក្នុងវត្តព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ នៅវេលាម៉ោង 12 ថ្ងៃត្រង់ថ្ងៃទី 13 ខែមិថុនាឆ្នាំ 2021 ស្អែកនេះ ៕ សូមទស្សនាវីដេអូខាងក្រោម៖