ស្អាតហើយលើកនេះ! មុខមាត់ថ្មី យាយ គ្រវីសក់ កាន់តែស្រស់ស្អាតប្លែកពីមុន បន្ទាប់ពីវះកាត់មុខបាន៤ថ្ងៃ…
សីហា
-

ថៃ៖ ក្រោយពីធ្វើការវះកាត់នូវការកែមុខមាត់ថ្មី យាយគ្រវីសក់ ដែលជាបុគ្គលដ៏ល្បីនៅតាមបណ្ដាញសង្គមអ៊ិនធើណេតនោះ ក៏បានឈានមកដល់ដំណាក់កាលដែលត្រូវស្រាយរុំបង់មុខចេញផងដែរ អំពីមុខមាត់ថ្មីរបស់គាត់ ដោយត្រូវបានមហាជនស្ងើចសរសើរជាខ្លាំង និងស្ទើរតែមិនជឿអំពីការផ្លាស់ប្ដូរនូវមុខមាត់ថ្មីរបស់គាត់នោះឡើយ ។

ថ្មីៗនេះ កាលពី ថ្ងៃទី ១២ ខែមិថុនាឆ្នាំ ២០២១ យាយគ្រវីសក់ដែលមានឈ្មោះថា Sitang Buathong បានធ្វើបច្ចុប្បន្នភាពផ្ទៃមុខរបស់ខ្លួន ដែលបានទទួលការវះកាត់រយៈពេល ៤ ថ្ងៃ នៃការស្រាយបង់រុំមុខចេញ ដោយសភាពផ្ទៃមុខរបស់គាត់បានចាប់ផ្ដើមកាត់បន្ថយនូវការហើមយ៉ាងឆាប់រហ័ស ជាមួយនឹងការលុបបំបាត់នូវស្នាមជ្រៀវជ្រួញអស់ជាច្រើននៅលើផ្ទៃមុខ !!

ក្រោយពីមើលមុខខ្លួនឯងរួច យាយគ្រវីសក់បាននិយាយប្រាប់ខ្លួនឯងនៅលើគណនីសង្គមរបស់គាត់ថា "ស្អាតគឺមានន័យថាវាស្អាត" ដូច្នេះប្រសិនបើមាននរណាម្នាក់បានមកមើលឃើញនូវភាពស្រស់ស្អាតនៃមុខថ្មីរបស់ខ្ញុំ អ្នកប្រាកដជានិយាយថាវាស្រស់ស្អាតជាមិនខាន !! នោះអ្នកនឹងប្រាប់ខ្ញុំថាមុខរបស់ខ្ញុំ មានភាពក្មេងជាងវ័យនៃអាយុរបស់ខ្ញុំទៅទៀត ខ្ញុំគិតថាអ្នកនិងនិយាយបែបនេះដាក់ខ្ញុំជាជាមិនខាន។

ចំណែកអ្នកគាំទ្របាននិយាយលើកទឹកចិត្ដថាត្រឹមតែរយះពេល៤ថ្ងៃមុខមាត់របស់គាត់មើលទៅស្រស់ស្អាតខ្លាំងណាស់ ដោយគ្រប់គ្នាបានបន្ដទៀតថា យើងនឹងរង់ចាំមើលនៃការវិវត្ដន៍នៃផ្ទៃមុខចុងក្រោយរបស់គាត់ផងដែរ ដោយពួកយើងមានការតក់ក្រហល់ជាខ្លាំង នៅក្នុងការរង់ចាំមើលមួយនេះ។ ហើយខាងក្រោមនេះគឺជារូបភាពនៅក្នុងការវិវត្ដន៍នៃផ្ទៃមុខ នៅក្នុងថ្ងៃទី៤ បន្ទាប់ពីការវះកាត់ សូមទស្សនារូបភាពទាំងអស់គ្នា៕

សម្រួលអត្ថបទដោយ៖SOPHEA

ប្រភព៖ kapook