ទីបំផុត! ឪពុកប្អូនហុង បានធ្វេីដំណេីរពីកំពង់សោម ដេីម្បីសុំ​ធាតុយកទៅស្រុកកំណេីត ថែមទាំងទម្លាយអារម្មណ័យ៉ាងកំសត់ថា….
សីហា
-

ប្រិយមិត្តជាច្រើនជាប្រាកជាស្គាល់ កុមារា ហុង ដែលត្រូវបានមហាជនស្គាល់ពេញបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈរូបភាព វីដេអូផ្សេងៗ បង្ហាញពីជីវិតតែលតោល គ្មានមេបាថែរក្សា គ្មានគោលដៅ និងតែងតែយកម៉ូតូ រ៉ឺម៉កគេមកជិះ ហើយក្រោយមកត្រូវបានអង្គការ «សង្គ្រោះជនអស់សង្ឃឹម» យកទៅចិញ្ចឹម ផ្គត់ផ្គង់ ផ្ដល់ការស្នាក់នៅ និងរៀនសូត្រនោះ ពេលនេះស្រាប់តែបានរត់ចេញពីអង្គការបាត់ដំណឹងសូន្យឈឹង ។

បើយោងតាមគណនីហ្វេសប៊ុករបស់លោក សុវណ្ណ រិទ្ធី បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍របស់ប្អូនប្រុស ហុង ដែលជាក្មេងអនាថា ដែលបានស្លា…ប់បាត់បង់ជី..វិតដោយគ្រោះថ្នាក់ចរាចរណ៍វេលាម៉ោង 5 ល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ 28 គ្រួសារ ក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខរាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីលោក សាន សុខសីហា ដែលជាអ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់TVFB ថាសពរបស់ប្អូន ហុង នឹងត្រូវសមត្ថកិច្ចយកទៅបូជានៅក្នុងវត្តព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ នៅវេលាម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី ១៣ ខែមិថុនាឆ្នាំ ២០២១ ស្អែកនេះ ។

លោកបានបន្តថា ខណ:ពេលនេះពុំមានសាច់ញាតិរបស់ប្អូនប្រុសណាម្នាក់មកជូនដំណើរជាលើកចុងក្រោយ ផ្ទុយទៅវិញគេឃើញមានតែអ្នកដែលអាណិតប្អូនប្រុស មកចូលរួមទៅវិញ ខណ:ការបូជាសពនឹងធ្វើឡើងនៅថ្ងៃសៅរ៍នេះតែម្តង។

ទន្ទឹមនឹងនេះដែរ ឪពុកអាហុង​ ធ្វេីដំណេីរពីកំពង់សោមឥលូវមកដល់វត្តព្រែកលៀបហេីយ ដេីម្បីសុំយក​ធាតុអាហុង​ យកទៅស្រុកកំណេីត ឪពុកអាហុងមានការសោកស្តាយ ដែលបណ្តាលឲ្យកូនក្លាយជាបែបនេះ ខ្ញុំអាណិតអាហុងណាស់ មិនដែលផ្តល់ភាពកក់ក្តៅឲ្យកូន ខ្ញុំមិនចង់និយាយអ្វីច្រេីនទេ សូម​វិញ្ញាណក្ខន្ធកូនហុង​ បានទៅកាន់​ទីស្ងប់សុខ​ចុះ ៕