ក្រោយបូជារួចរាល់ ចំបុីខ្មៅ សម្រេចចិត្តទិញកោដ្ឋមួយ សម្រាប់ដាក់ធាតុប្អូនហុង ហើយថែមទាំងនិយាយថា គំរប៧ថ្ងៃ នឹងរៀបចំ….(មានវីដេអូ)
សីហា
-

ប្រិយមិត្តជាច្រើនជាប្រាកជាស្គាល់ កុមារា ហុង ដែលត្រូវបានមហាជនស្គាល់ពេញបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈរូបភាព វីដេអូផ្សេងៗ បង្ហាញពីជីវិតតែលតោល គ្មានមេបាថែរក្សា គ្មានគោលដៅ និងតែងតែយកម៉ូតូ រ៉ឺម៉កគេមកជិះ ហើយក្រោយមកត្រូវបានអង្គការ «សង្គ្រោះជនអស់សង្ឃឹម» យកទៅចិញ្ចឹម ផ្គត់ផ្គង់ ផ្ដល់ការស្នាក់នៅ និងរៀនសូត្រនោះ ពេលនេះស្រាប់តែបានរត់ចេញពីអង្គការបាត់ដំណឹងសូន្យឈឹង ។

បើយោងតាមគណនីហ្វេសប៊ុករបស់លោក សុវណ្ណ រិទ្ធី បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍របស់ប្អូនប្រុស ហុង ដែលជាក្មេងអនាថា ដែលបានស្លា…ប់បាត់បង់ជី..វិតដោយគ្រោះថ្នាក់ចរាចរណ៍វេលាម៉ោង 5 ល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ 28 គ្រួសារ ក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខរាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីលោក សាន សុខសីហា ដែលជាអ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់TVFB ថាសពរបស់ប្អូន ហុង នឹងត្រូវសមត្ថកិច្ចយកទៅបូជានៅក្នុងវត្តព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ នៅវេលាម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី ១៣ ខែមិថុនាឆ្នាំ ២០២១ ស្អែកនេះ ។

លោកបានបន្តថា ខណ:ពេលនេះពុំមានសាច់ញាតិរបស់ប្អូនប្រុសណាម្នាក់មកជូនដំណើរជាលើកចុងក្រោយ ផ្ទុយទៅវិញគេឃើញមានតែអ្នកដែលអាណិតប្អូនប្រុស មកចូលរួមទៅវិញ ខណ:ការបូជាសពនឹងធ្វើឡើងនៅថ្ងៃសៅរ៍នេះតែម្តង។

ក្នុងនោះដែរ ចំបុីខ្មៅ ដែលបងប្អូនមហាជនស្គាល់តាមរយៈការបង្ហោះសារជួយដល់អ្នកដែលគ្មានសាច់ញាតិ មុននេះបន្តិចគាត់និយាយថា លំនៅដ្ឋានចុងក្រោយរបស់មនុស្សគឺកោដ្ឋនិងចេតិយ ដោយក្ដីអាណិត និង មិនទាន់មានកោដ្ឋសម្រាប់ទុកដាក់ធាតុរបស់ប្អូនហុង ខ្ញុំបាទរួមជាមួយមិត្តភក្រ និងអ្នកស្គាល់គ្នាជាច្រើននាក់ផ្សេងទៀត សុំចូលរួមចំនែកជាកោដ្ឋ ១ ក្នុងការដាក់ធាតុប្អូនហុង ដែលទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍បើអ្នកដែលស្គាល់ខ្ញុំទាំងអស់ចង់ចូលរួមវិភាគទាន ជាបច្ច័យ ឬ រួមចំនែកជាមួយកោដ្ឋប្អូនហុង អាចចូលរួមបានតាមរយៈគណនេយ្យ ABAខ្ញុំបាទបាន 002410555 (yinheng) សូមអរគុណ និងសូមទទួលជ្រាប សពប្អូនហុងកំពុងបូជានៅវត្តព្រែកលាភ ។

បន្តែមពីនេះទៀត សូមគោរពជូនមគ្គផល គ្រប់គ្នា ផង ចំពោះសទ្ធាជាកោដ្ឋដាក់ធាតុកុមារា ហុងកោដ្ឋខ្ញុំបានរៀបចំរួចហើយ នៅឡើយតែបញ្ចុះ ធាតុគាត់ទេ គំរពប្រាំពីថ្ងៃ ទើបបញ្ចុះខ្ញុំក៏បានជូនថវិការចំពោះដូនចាស់ដែលមើលថែធាតុ ៥០០០០រៀលភ្លុកបូជាសពប្អូនហុង ៥០០០០រៀលប្រេងបូជា ៥០០០០រៀលសូមអរគុណគ្រប់គ្នាចំពោះថវិការ ជាសទ្ធាចូលរួមនៅក្នុងថ្ងៃនេះ សូមឱ្យគ្រប់គ្នាទទួលបាន ក្ដីស្រឡាញ់ ការបារម្ភពីមនុស្សជំវិញខ្លួន ទានដែលពួកបងៗ ធ្វើក្នុងថ្ងៃនេះ សូមបានជាកុសល្យ ចំពោះប្អូន ហុង ផងចុះ ឆាប់បានចាប់កំណើត មានគ្រួសារដ៏កក់ក្ដៅគ្រប់ភពគ្រប់ជាតិ៕ សូមទស្សនាវីដេអូខាងក្រោម៖