លោកតាអាយុ៧២ ឆ្នាំកើតជំងឺកូវិដ១៩ ដេកចាំគ្រែ៥ថ្ងៃរហូតដល់ស្លាប់ ចំណែកប្រពន្ធរបស់គាត់ក៏ឆ្លងដែរ…
សីហា
-

ថៃ៖ នៅថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២១ រឿងរ៉ាវដ៏សង្វេគមួយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Morning ដោយបានរាយការណ៍ថា ផ្ទះមួយនៅសង្កាត់បាងឃុនធាន ក្រុងបាងកក អ្នកជម្ងឺកូវីដ១៩ម្នាក់ វ័យចំណាស់ម្នាក់ អាយុ ៧២ ឆ្នាំ បានរង់ចាំគ្រែអស់រយៈពេល ៥ ថ្ងៃមកហើយ សម្រាប់ធ្វើការព្យាបាលជំងឺកូវីដ ប៉ុន្ដែគ្មានក្រុមគ្រូពេទ្យណាមកទទួលយកបុរសវ័យចំណាស់ម្នាក់នេះឡើយ ម្យ៉ាងវិញទៀត វាមិនមែនជាវិបត្តិដែលមិនមានគ្រែសម្រាប់ព្យាបាលអ្នកជំងឺនោះទេ ដោយទុកឲ្យគាត់ស្លាប់នៅនឹងក្នុងផ្ទះ ខណៈប្រពន្ធអាយុ ៦២ ឆ្នាំដែលរស់នៅជាមួយគាត់ក៏បានឆ្លងនូវជំងឺកូវីដ១៩នេះដូចគ្នា ប៉ុន្ដែប្រពន្ធរបស់គាត់ទើបតែទទួលបានគ្រែមួយសម្រាប់ធ្វើការព្យាបាលជំងឺ។

លោក Teeradonដែលជាកូនបានបញ្ជាក់ប្រាប់ថា ឪពុករបស់ខ្លួនបានឆ្លងជំងឺនេះមុនគេ។ បន្ទាប់ពីទទួលដំណឹងនៃលទ្ធផលក្រោយការធ្វើតេស្ដនៅថ្ងៃទី២៤ ត្រូវបានរកឃើញថាឪពុកនិងម្ដាយ របស់រូបគេបានឆ្លងនូវជំងឺមួយនេះ ខណះបងប្រុសថ្លៃនិងបងស្រីរបស់រូបគាត់អវិជ្ជមាន។ ដោយរូបគាត់និងប្រពន្ធមិនបានរស់នៅជាមួយឪពុកម្ថាយរបស់ខ្លួនឡើយ ដោយបានទៅរស់នៅក្នុងផ្ទះមួយផ្សេងទៀតនៅឯខេត្តសាមុតសាខន។

បន្ទាប់ពីក្រុមគ្រួសាររបស់គាត់បានឆ្លងនូវមេរោគនេះ លោកបានធ្វើការទាក់ទងទៅភ្នាក់ងារសុខាភិបាល និងកាសែតនានាជាច្រើន។ ដោយបុគ្គលិកពេទ្យបានសាកសួរពីស្ថានភាពរបស់អ្នកជំងឺ និងបាននឲ្យពួកគេធ្វើការង់ចាំ ពីព្រោះតំបន់ដែលអ្នកជំងឺនៅគឺជាតំបន់លឿង ប៉ុន្ដែបុរសរូបនោះមិនបានស្គាល់ថាអ្វីជាតំបន់លឿងឬក្រហមនោះឡើយ ដោយពេលនេះរូបគាត់មានការសោកស្ដាយជាខ្លាំងដែលបានបាត់បង់ឪពុក ខណះអ្នកម្ដាយត្រូវសម្រាកព្យាបាលនៅឯក្នុងមន្ទីរពេទ្យ៕

សម្រួលអត្ថបទដោយ៖SOPHEA

ប្រភព៖ Kapook