ថៃ៖ នៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២១ វេលាថ្ងៃត្រង់ឧប្បត្តិហេតុបានរាយការណ៍ថានៅខេត្ត ណាខុនណាណុក មានឧប្បត្តិហេតុដ៏គួរឲ្យសង្វេគមួយកើតឡើងចំពោះលោក Tada Thamniyom ដែលជាអតីតអភិបាលរងខេត្តណាខុនណាណុក បានទទួលមរណភាពជាមួយប្រពន្ធរបស់គាត់បន្ទាប់ពីឆ្លងជំងឺ Covid-19 ។ ដោយក្រុមគ្រួសារបាននាំយកសពរបស់អ្នកទាំងពីរទៅធ្វើពិធីបុណ្យតាមបែបប្រពៃណីសាសនានៅវត្តភូថនណាក់ ស្រុកមឿង ខេត្តណាខុនណាណុក។
កូនស្រីរបស់អ្នកស្លាប់បានបង្ហើបឱ្យដឹងថាឪពុករបស់ខ្លួនឈ្មោះTada បានឆ្លងជំងឺនេះតាំងពីថ្ងៃទី ២ ខែមិថុនាដែលត្រូវបានគេជឿថាបានឆ្លងជំងឺនៅមន្ទីរពេទ្យមួយក្នុងទីក្រុងបាងកក។ ព្រោះឪពុករបស់ខ្លួនបានយកជីតារបស់រូបគេទៅជួបគ្រូពេទ្យនៅទីនោះដើម្បីធ្វើការពិនិត្យជំងឺ ហើយពេលធ្វើដំណើរមកវិញពីមន្ទីរពេទ្យមកដល់ផ្ទះ ដោយពុំបានឈប់សំចតនៅទីណាមួយនោះឡើយ ក្នុងនោះផងដែរម្ដាយរបស់រូបគេត្រូវបានយកទៅព្យាបាលផងដែរ បន្ទាប់ពីឪពុកខ្លួនបានឆ្លងជំងឺនេះ។
គ្រួសារនេះមានសមាជិកចំនួន ១០ នាក់ ដែលជាក្រុមគ្រួសារធំមួយ ក្នុងនោះ ៧ នាក់បានឆ្លងជំងឺកូវីដ ៤ នាក់បានជាសះស្បើយនិង ២ នាក់បានស្លាប់ហើយជាអ្នកស្លាប់មុនគេនេះគឺជាប្ដីប្រពន្ធនឹងគ្នា ដោយសារជំងឺកូវីដ១៩ បំលែងខ្លួនថ្មីឥណ្ឌា។
ចំពោះពេលវេលានៃការស្លាប់របស់គាត់ត្រូវបានគេរកឃើញថាលោកTada បានស្លាប់នៅម៉ោង ៣ រសៀល ចំណែកឯភរិយារបស់គាត់បានទទួលមរណភាពនៅម៉ោង ៣ ពេលព្រឹកម្សិលមិញ៕
សម្រួលអត្ថបទដោយ៖SOPHEA
ប្រភព៖Kapook