ចំនួនអ្នកស្លាប់កើនឡើងដល់ ១៨ នាក់ ក្រោយពីបាក់ខុនដូរនៅជិតឆ្នេរ Miami សហរដ្ឋអាមរិក
សីហា
-

USA ៖ មន្រ្តីជំនាញបាននិយាយកាលពីថ្ងៃពុធ (៣០ មិថុនា) ថាសាកសព ៦ នាក់ទៀតត្រូវបានគេរកឃើញនៅក្នុងការបាក់បែកនៃអាគារខុនដូនៅរដ្ឋ Floryda ក្បែរឆ្នេរ Miami ក្នុងរយៈពេល ២៤ ម៉ោងដែលបាននាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១៨ នាក់ជិតមួយសប្តាហ៍បន្ទាប់ពីអគារនេះបានដួលរលំ។

ក្រោយពីការបាក់រលំអាគារ មនុស្សដែលនៅក្នុងអាគារខុនដូរនោះ មិនត្រូវបានធ្វើការជួយសង្គ្រោះភ្លាមៗនោះឡើយ ដោយគ្រោះមហន្តរាយនេះបានកើតឡើងនៅទីប្រជុំជន Surfside នៃរដ្ឋ Florida ដែលនៅជាប់នឹងឆ្នេរ Miami ។

អភិបាលក្រុង Miami លោកស្រី Daniella Levine Cava បានប្រាប់សន្និសីទសារព័ត៌មានថាយ៉ាងហោចណាស់មានមនុស្សចំនួន ១៤៧ នាក់នៅតែបន្តបាត់ខ្លួន ដោយត្រូវបានគេគិតថាអ្នកទាំងនោះអាចជាប់គាំងនៅក្នុងខុនដូរ "Towers South condo" អ្នកស្រីបញ្ជាក់ថាអ្នកស្លាប់ ២ នាក់ក្នុងចំណោម ១៨ នាក់ដែលស្លាប់នោះគឺកុមារអាយុ ១០ និង ៤ ឆ្នាំ។

លោកស្រី Levine Cava បានមានប្រសាសន៍ថា“ ការបាត់បង់កុមារគឺជាការបាត់បង់នូវធនធានមួយនាពេលអនាគត ដែលមិនអាចកាត់ថ្លៃបាន នោះទេ យើងពិតជាមានការសោកស្ដាយជាក្រៃលែង ចំពោះឧប្បត្តិហេតុដ៏អាក្រក់មួយនេះ ហើយយើងក៏សូមចូលរួមជាមួយនឹក្រុមគ្រួសារនៃសពផងដែរ ដែលបានបាត់បង់ មនុស្សជាទីស្រលាញ់” ។

ក្រុមមន្ដ្រីដែលកំពុងធ្វើការរុករក ​បាននិយាយសន្យាជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះថា ក្រុមការងាររបស់ពួកគេនៅតែមានសង្ឃឹមថាមនុស្សដែលកប់នៅក្រោមខុនដូរនោះអាចនឹងមានមនុស្សមួយចំនួននៅមានជីវិត នឹងខិតខំប្រឹងជួយសង្គ្រោះមិនត្រូវទុកនរណាម្នាក់ចោលឡើយ ខណៈដែលក្រុមអ្នកជួយសង្គ្រោះជាច្រើនបានធ្វើការជីកជ្រៅៗទៅក្នុងគំនរបាក់បែក។ ចំណែកឯមូលហេតុនៃការដួលរំលំនៃខុនដូរមួយ នេះក្រុមមន្ដ្រីជំនាញនឹងធ្វើការស៊ើបអង្កេតនៅពេលក្រោយ៕

សម្រួលអត្ថបទដោយ៖SOPHEA

ប្រភព៖​ CNA