គួរឲ្យអាណិតខ្លាំងណាស់! អ្នកគ្រូពេទ្យម្នាក់បានដួលសន្លប់ ក្រោយចេញពីបន្ទប់ ICU ព្យាបាលអ្នកជំងឺកូវិដ ដោយសារតែ….
សីហា
-

ថៃ៖ ហ្វេសប៊ុករបស់ក្រុមគ្រូពេទ្យម្នាក់បានបង្ហោះរូបភាពបុគ្គលិកមន្ទីរពេទ្យជួយសង្គ្រោះបឋមម្នាក់់ដែលដួលបានដួលសន្លប់នៅក្នុងមន្ទីរពេទ្យភ្លាមៗ ដោយនិយាយថាបុគ្គលិកពេទ្យរូបនោះបានដួលសន្លប់បន្ទាប់ពីចេញពីបន្ទប់មើលថែអ្នកជំងឺកូវីដ១៩ ដែលបណ្តាលមកពីការពាក់សម្លៀកបំពាក់ PPE អស់រយៈពេលជាច្រើនម៉ោង។

គ្រូពេទ្យម្នាក់នោះបានបន្ថែមទៀតថា អ្នកគ្រូពេទ្យរូបនោះបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺឆ្លងនេះ តាំងពីមានការផ្ទុះរីករាលដាលដំបូងនៃជំងឺឆ្លងកូវីដ១៩។ រហូតមកទាល់ពេលនេះ គឺបញ្ហាកង្វះខាតនូវក្រុមគ្រូពេទ្យ សម្រាប់ធ្វើការថែទាំអ្នកជំងឺ។

លោកក៏បានបន្ដតទៀតថា នៅក្នុងអាគារមានអ្នកជំងឺកូវីដ១៩ ចំនួន១៤ នាក់ ដោយក្នុងនោះពេទ្យមានតិចជាង១០នាក់ ដោយត្រូវធ្វើការ៤-៥វេន ជាប់ៗគ្នា ។ ដោយថ្ងៃនេះមានបុគ្គលិកពេទ្យស្រីរបស់យើងម្នាក់បានដួលសន្លប់ ក្រោយចេញពីបន្ទប់មើលថែអ្នកជំងឺ ក្នុងសម្លៀកបំពាក់PPE វាពិតជាអយុត្តិធម៌ខ្លាំងណាស់ សម្រាប់មន្ទីរពេទ្យមួយនេះ ដែលខ្វះបុគ្គលិកនៅក្នុងការមើលថែអ្នកជំងឺ។

ការបង្ហោះនូវរូបភាពទាំងនេះ អំពីអ្នកគ្រូពេទ្យដែលដួលសន្លប់ ត្រូវបានចែកចាយឡើងវិញរាប់ពាន់ដងក្នុងពេលតែមួយនៅពាសពេញបណ្ដាញសង្គមអ៉ីនធើណេត ជាមួយនឹងការអត្ថាធិប្បាយរិះគន់បញ្ហាដែលខ្វះនូវបុគ្គលិកពេទ្យជួរក្នុងការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ១៩ នៅតែបន្តកើនឡើង៕

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ Sanook