បង់ក្លាដែស៖ ក្រោយពីទទួលបាននូវដំណឹងអំពីសត្វដំរីហែលឆ្លងចូលមកប្រទេសរបស់ខ្លួន មន្រ្តីជំនាញរបស់បង់ក្លាដែស បានបើកប្រតិបត្តិការក្នុងការជួយសង្គ្រោះជីវិតសត្វដំរីទាំងនោះ ។ ដំរីព្រៃពីរក្បាលដែរមានប្រភពមកប្រទេសមីយ៉ាន់ម៉ាបាននាំគ្នាហែលទឹកទន្លេចូលមកប្រទេសបងក្លាដែស បន្ទាប់ពីសត្វដំរីទាំងពីរនេះបានវង្វេ ងបាត់គ្នាជាមួយហ្វូងសត្វនៅមីយ៉ាន់ម៉ា ។
ក្រុមមន្ត្រីក្នុងតំបន់នៅ Teknaf Chittagong ភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែសបានទទួលជោគជ័យក្នុងការជួយសង្គ្រោះដំរីព្រៃពីរក្បាលដែលបានបាត់បង់ហ្វូងសត្វរបស់ពួកគេនៅក្នុងប្រទេសមីយ៉ាន់ម៉ាហើយបាននាំគ្នាហែលតាមដងទន្លេរហូតដល់ពួកវាបានហែលទៅដល់ប្រទេសបង់ក្លាដែស ក្នុងរយះពេល២០ម៉ោងជាង។ ក្រោយពីដំរីនេះបាននាំគ្នាមកដល់ច្រាំង ក៏ត្រូវបានមនុស្សម្នា នាំគ្នាធ្វើការដេញបង្អើលពួកវាចេញ ដោយគិតថាវាជាដំរីព្រៃដ៏សាហាវ ។
ដោយមានការភិតភ័យស្លន់ស្លោរសត្វដំរីទាំងពីរក្បាលនេះបានរត់ភៀសខ្លួនចូលទៅក្នុងសមុទ្រឈូងសមុទ្របេងហ្គាល់ រហូតដល់៤ថ្ងៃ រហូតទាល់តែអាជ្ញាធរបានសំរេចចិត្តស្វែងរកជំនួយពីទូកនេសាទក្នុងតំបន់ ក្នុងការនាំពួកវាទាំងពីររហូតទាល់តែជោគជ័យក្នុងការនាំពួកវាមកដល់ច្រាំង និងបានស្នើរសុំឲ្យប្រជាជនជួយនាំវាមកកាន់ទីទួលសុវត្ថិភាព។ ក្រោយពីមកដល់គោគដោយសុវត្ថិភាព បុគ្គលិកថែទាំសត្វព្រៃ បាននាំយកអាហារមកឲ្យពួកវាស៊ីថែមទៀតផង។
លោក Fazlul Hage សមាជិកក្រុមប្រឹក្សាក្រុង Teknaf បានបង្ហើបថាអ្នកភូមិនៅទីនេះមានការខ្លាចនូវសត្វដំរី។ ដោយសារតែមានមានមនុស្សត្រូវបានសម្លាប់ដោយសត្វដំរី ដែលចេញមករកស៊ីចំណីនៅខាងក្រៅតំបន់ដែលវារស់នៅដូច្នេះហើយ ប្រជាជនក៏បាននាំគ្នាដេញសត្វដំរីនោះចេញពីសហគមន៍របស់ពួកគេ។ ម្យ៉ាងទៀតក៏បំលា ស់ទីរបស់សត្វដំរីក៏កើតឡើងដោយសារតែ តំបន់ព្រៃឈើដែលជាទីជម្រករបស់វាត្រូវបានកាប់បំផ្លាញ និងការឈូសឆាយព្រៃឈើសម្រាប់ដីកសិកម្ម រួមទាំងភ្លើងឆេះព្រៃដែលប៉ះពាល់ដល់ទីជម្រកនិងជីវភាពរបស់សត្វដំរីហើយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះផ្លូវចំណាកស្រុករបស់ដំរីក៏ត្រូវបានរារាំងដោយជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាពីប្រទេសមីយ៉ាន់ម៉ាផងដែរ បណ្តាលឱ្យពួកគេចេញពីផ្លូវធម្មតារបស់ពួកគេដើម្បីស្វែងរកអាហារ៕
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ Thairath