វីរៈបុរសមែន! អ្នកពន្លត់អគ្គីភ័យអាយុ១៩ឆ្នាំម្នាក់បានស្លាប់ ក្រោយចូលទៅជួយជនរងគ្រោះក្នុងហេតុការណ៍ផ្ទុះឆេះរោងចក្រនៅថៃ….(មានវីដេអូ)
សីហា
-

ថៃ៖ ថ្ងៃទី០៥ ខែកក្កដា ២០២១ អគ្គីភ័យមួយបានផ្ទុះ  ឆា ប ឆេះ រោ ងចក្រ Mingdi Chemical Co. Ltd ដែលជារោងចក្រប្លាស្ទិក ដ៏ធំបំផុតមួយនៅតំបន់King Kaew 21 Moo 15 អនុសង្កាត់ Bang Phli Yai ស្រុក Bang Phli ខេត្ត សាមុតប្រាកាន ក្នុងនោះបានធ្វើឲ្យមានអ្នករងរបួសជាច្រើននាក់ និងមន្ដ្រីពន្ល ត់អគ្គីភ័យវ័យក្មេងម្នាក់បានបាត់បង់ជីវិត។

មន្ដ្រីពន្លត់អគ្គីភ័យវ័យក្មេងម្នាក់នោះមានឈ្មោះថា Kornsit Raophan អាយុ១៩ឆ្នាំ រូបគេគឺជាមន្ដី្រពន្លត់អគ្គីភ័យដែលតែងតែស្ម័គ្រចិត្ដ ចូលរួមពន្លត់អគ្គីភ័យជាមួយបុគ្គលិកពន្លត់អគ្គីភ័យដទៃទៀត ប៉ុន្ដែគួរឲ្យស្ដាយរូបគេបានបាត់បង់ជីវិត នៅក្នុងការបំពេញភារកិច្ច ។

ប្រជាជនថៃទាំងមូលបាននាំគ្នាធ្វើការកាន់ទុក្ខម ន្ដ្រីពន្ល ត់អគ្គីភ័យវ័យក្មេងរូបនោះនៅលើបណ្ដាញសង្គមអ៊ីនធើណេត ដោយមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់មន្ដ្រីពន្លត់អ្គីភ័យរូបនោះ នឹងបានចាត់ទុកបុរសម្នាក់នោះថាគឺជាវីរះបុរសដែលជួយសង្គ្រោះមនុស្សពីការឆាបឆេះដ៏សន្ធោសន្ធៅនៅក្នុងរោងចក្រប្លាស្ទិក។

ប្រជាជនថៃបាននិយាយថា មន្ដ្រីពន្លត់អគ្គីភ័យវ័យរូបនេះ គឺជានិមិត្តរូបនៃអ្នកជំនាន់ក្រោយ ដោយហ៊ានលះបង់ជីវិត ក្នុងការជួយសង្គ្រោះអ្នកដទៃដោយមិនរួញរា នៅក្នុងកាតព្វកិច្ចរបស់ខ្លួន។ យើងសូមអរគុណចំពោះការលះបង់របស់អ្នកៗបានបង្រៀនពួកយើងពីការសាមគ្គីនិងចេះជួយអ្នកដទៃ យើងខ្ញុំជាប្រជាជនថៃ នឹងចងចាំរូបលោកទុកនៅក្នុងដួងចិត្តរបស់យើងរាល់គ្នា ប៉ុន្ដែការចាកចេញរបស់លោកលឿនឆាប់រហ័សយ៉ាងនេះ ពួកយើងពិតជាមិនអាចទទួលយកបាននោះឡើយ៕



សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ Kapook