វៀតណាម៖ តំបន់ជាច្រើននៅ Lao Cai ប្រទេសវៀតណាមបានត្រូវទឹកជំនន់ជន់ជោរលិច ដោយសារតែមេឃភ្លៀងមួយមេធំកាលពីថ្ងៃទី០៤និងទី០៥ វេលាពេលព្រឹកម្សិលមិញ។ នៅក្នុងពេលព្រឹកថ្ងៃទី០៥ ភ្លៀងមួយមេធំ ទឹកជំនន់នៃទឹកភ្លៀងបានលិចពាសពេញខេត្ត Lao Cai ត្រូវជោរជន់លិចជាខ្លាំងគ្រប់ទីកន្លែងនៅក្នុងខេត្តមួយនេះ។
ស្ថានីយ៍ឧតុនិយមLao Cai បាននិយាយថាចាប់ពីល្ងាចថ្ងៃទី ៤ ខែកក្កដាដល់ព្រឹកថ្ងៃទី ៥ ខែកក្កដាដោយសារឥទ្ធិពលនៃទំនប់សម្ពាធទាបដែលមានអ័ក្សឆ្លងកាត់ផ្នែកខាងជើងរួមជាមួយផលប៉ះពាល់នៃការបញ្ចោញខ្យល់មានរយៈកម្ពស់ខ្ពស់។
តំបន់មួយចំនួនខ្លះនៅក្នុងខេត្តនេះ មានភ្លៀងធ្លាក់ខ្លាំងដូចជានៅ ឃុំបាក់ហា កម្ពស់ទឹកភ្លៀង ៣០,២ មម ឃុំណាមឆាយ ៣០,៦ មម ទីក្រុងLao cai មានកម្ពស់ទឹកភ្លៀច្រើនជាង ៣២ មម ឃុំកាងគីមមានភ្លៀងធ្លាក់ខ្លាំង ៥៤,៦ មម ក្រុងបាត់សាត់ ទឹកភ្លៀងមានកម្ពស់ ៦៦.៦ មម។
នៅក្នុងខេត្ត Lao Cai ទាំងមូលមួយនេះកម្ពស់ទឹកភ្លៀងកើនឡើងរហូតដល់១១៧សម ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងក្នុងរយះពេលដ៏ខ្លីធ្វើឲ្យតំបន់ជាច្រើនជន់លិចពីជម្រៅ ១៥សម ទៅ ៣៥សម។ ផ្លូវមួយចំនួនត្រូវបានទឹកជន់លិច បង្កឲ្យកាននូវការស្ទះចរាចរណ៍ជាខ្លាំង។
គណៈបញ្ជាការសម្រាប់ការការពារនិងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិក្នុងខេត្តLao Cai បាននិយាយថាផ្លូវនឹងផ្ទះសម្បែងជាច្រើនបានខូចខាតដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់៕
សម្រួលអត្ថបទដោយ៖SOPHEA
ប្រភព៖nld.vn