សោកស្តាយណាស់! ទិដ្ឋភាព នៃការដង្ហែរស ពវីរៈបុរសពន្លត់អគ្គីភ័យដែលបានជួយសង្គ្រោះជីវិតមនុស្សមិនគិតដល់ខ្លួនឯង….(មានវីដេអូ)
សីហា
-

ថៃ៖ ប្រិយមិត្តខ្លះបានជ្រាបហើយថា កាលថ្ងៃទី០៥ ខែកក្កដា ២០២១ អគ្គីភ័យមួយបានផ្ទុះ ឆា ប ឆេះ រោ ងចក្រ Mingdi Chemical Co. Ltd ដែលជារោងចក្រប្លាស្ទិក ដ៏ធំបំផុតមួយនៅតំបន់King Kaew 21 Moo 15 អនុសង្កាត់ Bang Phli Yai ស្រុក Bang Phli ខេត្ត សាមុតប្រាកាន ក្នុងនោះបានធ្វើឲ្យមានអ្នករងរបួសជាច្រើននាក់ និងមន្ដ្រីពន្ល ត់អគ្គីភ័យវ័យក្មេងម្នាក់បានបាត់បង់ជីវិត ។

មន្ដ្រីពន្លត់អគ្គីភ័យវ័យក្មេងម្នាក់នោះមានឈ្មោះថា Kornsit Raophan អាយុ១៩ឆ្នាំ រូបគេគឺជាមន្ដី្រពន្លត់អគ្គីភ័យដែលតែងតែស្ម័គ្រចិត្ដ ចូលរួមពន្លត់អគ្គីភ័យជាមួយបុគ្គលិកពន្លត់អគ្គីភ័យដទៃទៀត ប៉ុន្ដែគួរឲ្យស្ដាយរូបគេបានបា ត់ប ង់ជីវិត នៅក្នុងការបំពេញភារកិច្ច ។

ប្រជាជនថៃទាំងមូលបាននាំគ្នាធ្វើការកាន់ទុក្ខម ន្ដ្រីពន្ល ត់អគ្គីភ័យវ័យក្មេងរូបនោះនៅលើបណ្ដាញសង្គមអ៊ីនធើណេត ដោយមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់មន្ដ្រីពន្លត់អ្គីភ័យរូបនោះ នឹងបានចាត់ទុកបុរសម្នាក់នោះថាគឺជាវីរៈបុរសដែលជួយសង្គ្រោះមនុស្សពីកា រឆា ប ឆេះ ដ៏សន្ធោសន្ធៅនៅក្នុងរោងចក្រ ប្លា ស្ទិក នេះជាទិព្ឋភាពនៃការដង្ហែ ស  ពរ  បស់ក្មេងប្រុសម្នាក់នេះ។

ប្រជាជនថៃបាននិយាយថា មន្ដ្រីពន្លត់អគ្គីភ័យវ័យរូបនេះ គឺជានិមិត្តរូបនៃអ្នកជំនាន់ក្រោយ ដោយហ៊ានលះបង់ជីវិត ក្នុងការជួយសង្គ្រោះអ្នកដទៃដោយមិនរួញរា នៅក្នុងកាតព្វកិច្ចរបស់ខ្លួន។ យើងសូមអរគុណចំពោះការលះបង់របស់អ្នកៗបានបង្រៀនពួកយើងពីការសាមគ្គីនិងចេះជួយអ្នកដទៃ យើងខ្ញុំជាប្រជាជនថៃ នឹងចងចាំរូបលោកទុកនៅក្នុងដួងចិត្តរបស់យើងរាល់គ្នា ប៉ុន្ដែការចាកចេញរបស់លោកលឿនឆាប់រហ័សយ៉ាងនេះ ពួកយើងពិតជាមិនអាចទទួលយកបាននោះឡើយ៕

សូមទស្សនាវីដេអូខាងក្រោម៖