រុស្សី៖ នៅថ្ងៃទី ៦ ខែកក្កដាឆ្នាំ ២០២១ សារព័ត៌មាន រ៉យទ័របានរាយការណ៍ថាអាជ្ញាធរ រុស្ស៊ីបានបញ្ជាក់ពីជោគវាសនាចុងក្រោយនៃយន្ដហោះ Antonov An-26 ដែលបានបាត់បង់ការទំនាក់ទំនងយ៉ាងអាថ៌កំបាំង និងបាត់ខ្លួនពីអេក្រង់រ៉ាដា ក្នុងយន្ដហោះនោះមានផ្ទុកមនុស្ស ចំនួន២៨ នាក់។ នៅពីក្រោយការប្រើនូវឧទ្ធម្ភាគចក្រក្នុងការុករកនិងក្រុមស៊ើបអង្កេតរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលរុស្ស៊ីបានបង្ហាញថា បំណែក នៃយន្ដហោះត្រូវបានគេរកឃើញចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីអាកាសយានដ្ឋានចុះចតគោលដៅ ខណៈដែលកម្ទេចកម្ទីបំណែកផ្សេងទៀតត្រូវបានរកឃើញនៅឯសមុទ្រ។
ទិន្នន័យពីទីភ្នាក់ងារក្រសួងរុស្ស៊ីបានបង្ហាញថាយន្ដហោះ Antonov An-26 ដឹកអ្នកដំណើរ ២២ នាក់និងនាវិក ៦ នាក់បានចាកចេញពីទីក្រុង Petropavlovsk-Ka តំបន់ Mchatski ដែលនៅឆ្ងាយពីភាគខាងកើតនៃប្រទេសរូស្សីឆ្ពោះទៅកាន់ភូមិ Palana ភាគខាងជើងនៃ Kamchatka Peninsula ចំណែកឯទិសដៅចុះចតរបស់យន្ដហោះមួយនេះគឺនៅឯព្រលានយន្តហោះដែលស្ថិតនៅក្បែរឆ្នេរសមុទ្រ Okhotsk ។
ទោះយ៉ាងណាយន្តហោះភ្លាមៗនោះបានបាត់ការទាក់ទង និងបាត់ពីអេក្រង់រ៉ាដាខណៈពេលដែលវាចុះចត គេបានរកឃើញថាក្នុងអំឡុងពេលនោះមានពពកក្រាស់។ អាជ្ញាធរបានបញ្ជូនឧទ្ធម្ភាគចក្រនិងអ្នកពន្លត់អគ្គីភ័យដើម្បីស្វែងរករហូតដល់ពួកគេរកឃើញចំណុចដែលយន្តហោះបានធ្លាក់ចូលជ្រោះ។ ហើយទីបំផុតបានរកឃើញបំណែកនៃយន្ដហោះនេះខណៈដែលមនុស្ស ២៨ នាក់នៅលើយន្តហោះគ្មាននរណាម្នាក់បានរួចជីវិតឡើយក្នុងការស្វែងរកឃើញនូវបំណែកយន្ដហោះនេញដឹកនាំដោយលោក Olga Mokirva អភិបាលក្រុង Palana ។ វាត្រូវបានគេចុះបញ្ជីក្នុងចំណោមអ្នកដំណើរនៅលើយន្តហោះដែលសោកនាដកម្មបានកើតឡើង។
យន្ដហោះ Antonov An-26 គឺជាយន្តហោះជំរុញម៉ាស៊ីនភ្លោះដែលបានបម្រើការតាំងពីឆ្នាំ ១៩៨២ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអាកាសចរណ៍ Kamchatka Aviation Enterprise ។ យន្តហោះដដែលនេះត្រូវបានរចនានិងប្រើប្រាស់តាំងពីសហភាពសូវៀត។ វានៅតែត្រូវបានប្រើនៅក្នុងតំបន់មួយចំនួននៃការដឹកជញ្ជូនយោធានិងស៊ីវិល។ មានរបាយការណ៍ជាច្រើននៃគ្រោះថ្នាក់នេះដែលកើតឡើងពីអាកាសធាតុបំម្រែបំម្រួលនៃខ្យល់ទាក់ទងនឹងយន្តហោះនេះ៕
សម្រួលអត្ថបទដោយ៖SOPHEA
ប្រភព៖Kapook