ក្រោយប្រជាជនខ្មែរ ប្រតិកម្មរឿងចម្លងប្រាសាទអង្គរវត្តពីខ្មែរ ស្រាប់តែទស្សនាវដ្ដីថៃ បានចុះផ្សាយថា ប្រាសាទនេះ បានអនុញ្ញាតឱ្យសាងសង់ទាំងពីឆ្នាំ២០១៩មកម្លេះ …
សីហា
-

ថៃ៖ បញ្ហាគួរឱ្យកត់សម្គាល់បានកើតឡើង បន្ទាប់ពីរកឃើញថាប្រជាជនកម្ពុជា តារាល្បីៗនៅកម្ពុជាបានធ្វើការប្រតិកម្មទៅលើប្រទេសថៃ ក៏ដូចជាក្រសួងវប្បធម៌កម្ពុជាបានសម្របសម្រួលជាមួយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃការស៊ើបអង្កេតលើការសាងសង់ប្រាសាទថ្មមួយដែលមានឈ្មោះថាសីហនគរ នៅខេត្ត បូរីរម្យ ត្រូវបានស្នើសុំឱ្យធ្វើការស៊ើបអង្កេតបន្ទាប់ពីប្រជាជនកម្ពុជាបានកត់សម្គាល់ថាប្លង់នៃការសាងសង់ប្រាសាទមួយនេះវាមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត។

ព័ត៌មានពីគេហទំព័រសារព័ត៌មានកម្ពុជាវិទ្យុអាស៊ីសេរីចុះថ្ងៃទី ៦ ខែកក្កដាឆ្នាំ ២០២១ បង្ហាញថាប្រាសាទថ្មគឺជាផ្នែកមួយនៃប្រាសាទអង្គរវត្ត។ មួយក្នុងចំណោមប្រាសាទដែលស្ថិតនៅ វត្តភូមេនហ្វា ស្រុកណាងរ៉ុង ខេត្ត បូរីរម្យមួយនេះ បានចាប់ផ្តើមសាងសង់តាំងពីខែមេសាមកម្ល៉េះ។ ទោះយ៉ាងណាពីរូបភាពសំណង់ដែលបានលេចមុខលើប្រព័ន្ធផ្សព្វផ្សាយតាមអ៊ិនធរណេតហ្វេសប៊ុក បង្កឱ្យប្រជាពលរដ្ឋខ្មែរ មាកការសង្ស័យថាប្រាសាទថ្មមួយនេះ គឺបានចម្លងចេញពីប្រាសាទអង្គរវត្តដោយចេតនា។

ទោះយ៉ាងណាក្រសួងវប្បធម៌ថៃក៏មិនទាន់បានចេញសេចក្ដីរាយការណ៍ណាមួយដែលបញ្ជាក់ថាការសាងសង់ប្រាសាទនេះមានលំនាំយកពីប្រាសាទអង្គវត្តនៅឡើយទេ? ដូច្នេះក៏បានធ្វើការសម្របសម្រួលបញ្ហាមួយនេះទៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃដើម្បីឲ្យមកពិនិត្យផងដែរចំពោះបញ្ហាចម្រូងចម្រាស់មួយនេះ។

នៅចុងថ្ងៃទី០៧ ខែកក្កដា បុស្ដិ៍ទូរទស្សន៍ONE TV របស់ថៃបានរាយការណ៍ព័ត៌មានពីលោកស៊ុមពុងផាតថាយុង ប្រធានការិយាល័យពុទ្ធសាសនា ខេត្តបូរីរម្យដែលបានបញ្ជាក់ថាប្រាសាទភូម៉ាន់ហ្វានេះ បានទទួលការអនុញ្ញាតឱ្យសាងសង់ នៅថ្ងៃទី ៨ ខែតុលាឆ្នាំ ២០១៩ ហើយប្រាសាទនេះត្រូវបានផ្តល់ការអនុញ្ញាតឱ្យបង្កើតព្រះវិហារពុទ្ធសាសនានៅថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០២១ ដោយមានព្រះសង្ឃព្រនាម សោមសៅវូឆិតូធ្វើជាព្រះសង្ឃនៅទីនោះ ។ សម្រាប់ការសាងសង់ប្រាសាទនេះមានគោលបំណងនៃប្រាសាទនេះមានគោលបំណងដើម្បីសាងសង់កន្លែងព្រះពុទ្ធសាសនាដែលបង្កើតនូវគំរូទេសចរណ៍ក្នុងការទាក់ទាញភ្ញៀវឲ្យមកទស្សនាផងដែរ។

ព្រះចៅអធិការនៅក្នុងវត្តនោះក៏បណបញ្ជាក់ថាព្រះអង្គមិនបានបង្កើតគំរូឬនាំយកសិល្បៈនៃប្រាសាទអង្គរវត្តមកសាងសង់តាមរបៀបណាមួយឡើយ។ មានតែវត្តចំនួន ៣ ដែលមានរូបរាងប្រហាក់ប្រហែល តំបន់ដែលវត្តទាំងបីនឹងត្រូវសាងសង់គឺខុសគ្នាទាំងស្រុង។

ក្នុងនោះព្រះសង្ឃអង្គនោះក៏បានបញ្ជាក់ផងដែរថា ការរចនារបស់ព្រះអង្គគឺលាយបញ្ចូលគ្នានូវផ្នែកសិល្បះរបស់ថៃនិងខែជាមួយគ្នា។ ហើយលោកក៏អនុញ្ញាតិឲ្យមានការចុះត្រួតពិនិត្យពីមន្ដ្រីកម្ពុជាផងដែរ។

ទោះយ៉ាងណាក្រសួងវប្បធម៌នៃកម្ពុជាបានចេញលិខិតមួយដើម្បីបញ្ជាក់តាមរយៈហ្វេសប៊ុកដោយបញ្ជាក់ថាមិនចម្លងស្ទីលស្ថាបត្យកម្មនៃសំណង់ប្រាសាទអង្គរវត្តទេ។ ប៉ុន្ដែការដាងសង់ប្រាសាទសីហនគរនេះ គឺយកគម្រូតាមតំបន់ប្រាសាទបុរាណដែលមានទីតាំងផ្សេងៗគ្នាក្នុងតំបន់ដែលស្ថិតនៅក្នុងប្រទេសថៃ។ សូមមើលសេចក្ដីថ្លែងការណ៍របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា៕

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ Kapook