ថៃ៖ ក្រោយពីស្ថានភាពនៃជំងឺកូវីដកាន់តែវិវត្តន៍ឆ្ពោះទៅរកសេចក្ដីអន្ដរាយធ្ងន់ធ្ងរ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ដ្រីថៃក្នងការកាន់តំណែងរបស់លោកប្រាយុទ្ធចាន់អូចារមក បានធ្វើឲ្យបក្សប្រឆាំង ជាពិសេសការមិនពេញចិត្តរបស់ប្រជាជនចំពោះការដឹកនាំរបស់លោក។
ជាងនេះផងដែរតារាល្បីៗថៃមួយចំនួនមានការប្រតិកម្មជាខ្លាំងចំពោះការដឹកនាំរបស់លោកប្រាយុទ្ធ ដោយបានលើកឡើងថា ជារដ្ឋាភិបាលទន់ខ្សោយមិនអាចដោះស្រាយបញ្ហាជូនប្រទេសជាតិបាន ក្នុងនោះដែរតារាល្បីៗថៃក៏បានស្នើសុំឲ្យលោកប្រាយុទ្ធចុះចេញពីតំណែងផងដែរ ប្រសិនបើការដឹកនាំរបស់លោកនៅតែបន្ដទៀតនោះប្រទេសថៃនឹងហៅឈ្មោះលែងឮជាមិនខាន។
ក្នុងនោះដែរតារាល្បីទាំងនោះ ក៏បានចូលរួមឆ្លើយនូវការចោទសំនួរមួយដែលបានចោទសួរទៅមហាជនថា តើអ្នកទាំងអស់គ្នានៅតែមានជំនឿជឿជាក់ទៅលើការដឹកនាំរបស់លោកប្រាយុទ្ធតទៅទៀតដែរឬទេ បើការដឹកនាំរបស់លោកមានសភាពអន់ខ្សោយបែបនេះ?
ក្នុងការឆ្លើយសំនួរមួយនេះមានតារាល្បីៗថៃជាច្រើនដូចជា នាង Watermelon Pattida នាងAom Sakawjai ជាដើមក៏បានចូលរួមធ្វើការឆ្លើយនូវសំនួរនោះដែរ ដោយម្នាក់ៗចង់ឲ្យលោកប្រាយុទ្ធចុះចេញពីតំណែង អ្វីដែគួរឲ្យកត់សម្គាល់នោះគឺមហាក្សត្រិ៍យមួយអង្គក៏បានបញ្ចេញនូវចម្លើយដ៏ល្អឥតខ្ចោះមួយដោយបានលើកឡើងថា " ប្រសិនជាលោកប្រាយុទ្ធឃើញសំនួរនេះ តើគាត់នឹងឆ្លើយយ៉ាងណា?"។
គួរបញ្ជាក់ផងដែរថានៅក្នុងស្ថានការណ៍នៃជំងឺកូវីដនេះ រដ្ឋាភិបាលរបស់លោកប្រយុទ្ធចាន់អូចារ បានប្រព្រឹត្តនូវកំហុសឆ្គងជាច្រើនដែលធ្វើឲ្យលែងមានការទុកចិត្តពីប្រជាជនចំពោះការដឹកនាំរបស់លោក៕
សម្រួលអត្ថបទដោយ៖SOPHEA
ប្រភព៖ kapook