តារាសម្តែងល្បីថៃម្នាក់ ចេញមុខប្រតិកម្ម ខណៈស្ថានភាពកូវីដកាន់តែធ្ងន់ធ្ងរ ក្រោយគ្មានបន្ទប់ និងគ្រែសម្រាប់ព្យាបាលដោយអ្នកជំងឺ…
សីហា
-

ថៃ៖ បន្ទាប់ពីចំនួនករណីនៃការឆ្លងរីករាលដាលនៃជំងឺ Covid-19 នៅក្នុងប្រទេសថៃកាលពីថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២១ មានចំនួនអ្នកឆ្លងរហូតទៅដល់ ៧.០៥៨ ករណីនិងមានអ្នកស្លាប់ចំនួន ៧៥ នាក់។ ក្នុងនោះដែរ តារាល្បីស្រីម្នាក់ឈ្មោះ “ យីងរដ្ឋាភូ ង៉ាំ” បានចាប់ផ្ដើមធ្វើការប្រតិកម្មចំពោះរដ្ឋាភិបាលឲ្យមាននូវការទទួលធ្វើការពិនិត្យអ្នកជំងឺឲ្យសមរម្យ និងឲ្យគិតគូរទៅដល់ប្រជាជនខ្លួនផង តាមរយៈការបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីមនុស្សត្រូវរង់ចាំជាជួរនៅពេលយប់ដើម្បីធ្វើការពិនិត្យសុខភាព ដោយប្រជាជនដែលឆ្លងខ្លះត្រូវបានសម្រាកនៅខាងក្រៅមន្ទីរពេទ្យយ៉ាងណែនតាន់តាប់ ដោយគ្មានគ្រែព្យាបាលនោះឡើយ។

នាងបានប្រៀបធៀបប្រទេសថៃជាមួយនិងប្រទេសជិតខាងដែលមនុស្សគ្រប់រូបអាចចូលទៅធ្វើតេស្ដរកមេរោគកូវីដ១៩ ជាមួយនឹងសេវាកម្មដ៏ទូលំទូលាយ បន្ថែមពីលើនេះពួកគេទទួលការចាក់វ៉ាក់សាំងឥតគិតថ្លៃ ដោយមិនចាំបាច់បង់លុយខ្លួនឯងដូចនៅប្រទេសថៃនោះទេ។

នាងបានបន្ដទៀតថា "សម្រាប់ពួកយើងដែលត្រូវមកធ្វើតេស្ដរកមេរោគកូវីដ ត្រូវរង់ចាំពិនិត្យឯកសាររាប់ម៉ោង ចំណែកឯសេវាដែលត្រូវបង់ជូនមន្ទីរពេទ្យក្នុងការពិនិត្យត្រូវបង់ថ្លៃពិនិត្យរាប់ពាន់។ ពីព្រោះដូចដឹងស្រាប់ហើយថាជីវិតសព្វថ្ងៃពិបាកណាស់ ក្នុងការរស់នៅជាមួយស្ថានភាពបែបនេះ ខណៈពេលដែលមានមនុស្សដែលកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីរស់។

ប្រទេសថៃសព្វថ្ងៃនេះច្បាស់ណាស់ មិនស្រួលដូចយើងបានគិតទេ ខ្ញុំចង់ឲ្យ អ្នកមើលរូបភាពនេះ។ ហើយគិតឱ្យបានល្អ សួរខ្លួនឯងម្តងទៀត តើយើងឈានដល់ចំណុចនេះយ៉ាងដូចម្តេច? ខណៈពេលដែលប្រទេសផ្សេងទៀត ឬប្រទេសជិតខាងរបស់យើង មានសិទ្ធិពិនិត្យដោយឥតគិតថ្លៃ ការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃនិងការល្បាតរថយន្តគ្រប់ៗគ្នានៅជុំវិញទីក្រុង។ មានឧបករណ៍មួយដើម្បីរកមើលការឆ្លងដោយខ្លួនឯងនៅផ្ទះ។

ចំនួនសរុបនៃការឆ្លងនៅថ្ងៃនេះគឺរហូតដល់ ៧០៥៨ ត្រូវបានគេរកឃើញ។ តើមានចំនួនប៉ុន្មានដែលមិនទាន់ត្រូវបានធ្វើតេស្តនៅឡើយ? ខ្ញុំចង់ឲ្យរដ្ឋាភិបាលរបស់អ្នកគិតអំពីប្រជាជន៕

សម្រួលអត្ថបទដោយ៖SOPHEA

ប្រភព៖ mgronline