សូមប្រុងប្រយ័ត្ន! រលកដំបូង ឥណ្ឌូនេស៊ី មានអ្នកស្លាប់រហូតដល់១០០០ នាក់ក្នុងមួយថ្ងៃ ដោយសារតែជំងឺកូវីដ១៩…
សីហា
-

ឥណ្ឌូណេស៊ី៖ ឥណ្ឌូណេស៊ីបានរាយការណ៍នៅថ្ងៃពុធនេះថាមានមនុស្សស្លាប់ដោយសារជំងឺឆ្លងវីរុសនេះចំនួនជាង ១.០០០ នាក់ក្នុងមួយថ្ងៃ ជាលើកដំបូងនៃការចាប់ផ្ដើមផ្ទុះឡើងនៃជំងឺកូវីដ១៩នៅក្នុងប្រទេស។ ដោយនៅលើកោះចាវ៉ាជាកោះដែលមានប្រជាជនច្រើនជាងគេ ក្នុងនោះការផ្គត់ផ្គង់អុកហ្ស៊ីសែនចល័តមាននៅតាមទីក្រុងធំចំនួនតែ៦ប៉ុណ្ណោះ ដែលធ្វើឲ្យការផ្គត់ផ្គង់សម្រាប់អ្នកជំងឺនូវអុកហ្ស៊ីសែនមានការខ្វះខាតជាខ្លាំង។

គិលានុប្បដ្ឋាយិកាធ្វើការនៅក្នុងបន្ទប់ICU សម្រាប់អ្នកជំងឺ COVID-១៩ ខណៈដែលសាកសពរបស់ស្ត្រីអាយុ ២៨ ឆ្នាំម្នាក់ដេកលើគ្រែ ត្រូវរង់ចាំផ្ទេរទៅបន្ទប់មរណភាពនៅមន្ទីរពេទ្យដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្នុងទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី។

ក្នុងនោះដែរគេក៏ឃើញមានក្រុមគ្រូពេទ្យស្លៀកឈុតសម្លៀកបំពាក់PPE កំពុងនាំគ្នាធ្វើការកប់សាកសពរបស់អ្នកជំងឺយ៉ាងញាប់ដៃញាប់ជើង នៅក្នុងទីតាំងដែលរដ្ឋាភិបាលឥណ្ឌូនេស៊ីបានកំណត់។

សូមបងប្អូនប្រជាជនកម្ពុជាយើងទាំងអស់សូមមេត្តាយកចិត្តទុក្ខដាក់កុំឲ្យមាននូវការធ្វេសប្រហែសឲ្យសោះ នេះជាករណីដែលយើងមិនត្រូវនាំគ្នាធ្វើការមើលស្រាលទៅលើវានោះឡើយ សូមជូនពរបងប្អូនកម្ពុជាយើងជួបតែសំណាងល្អ សុខភាពបរិបូរណ៍ ចៀសផុតពីជំងឺឆ្លងដ៏កាចសហាវមួយនេះ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវវិធានការណ៍របស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ ៣កុំ ៣ការពារ និងនាំគ្នាទៅទទួលនូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដឲ្យបានឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើបាន សូមអរគុណ៕

សម្រួលអត្ថបទដោយ៖SOPHEA

ប្រភព៖ Reuter