ថៃ៖ នាយឧត្តមសេនីយប្រាយុទ្ធចាន់អូចា និងរដ្ឋមន្ដ្រីក្តសួងការពារជាតិ និងនាយកមជ្ឈមណ្ឌលនៃរដ្ឋបាលបង្ការជំងឺឆ្លងជំងឺកូវីដ១៩ បានធ្វើជាអធិបតីនៃការប្រជុំគណៈកម្មាធិការគ្រប់គ្រងស្ថានភាពឆ្លងមេរោគកូវីដឆ្នាំ ២០១៩ (COVID-១៩) គណៈកម្មាធិរដ្ឋបាលស្ថានភាពលេខ ៩/២១ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ។
នៅក្នុងកិច្ចប្រជុំនោះ ដោយគេរំពឹងថាដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឆ្លង ចំពោះតំបន់ដែលមានគ្រោះថ្នាក់គឺទីក្រុងបាងកកនិងតំបន់ជុំវិញដែលមានចំនួនសរុប ៦ ខេត្ត ដោយត្រូវសម្រេចធ្វើការបិទក្នុងរយៈពេលយ៉ាងហោចណាស់ ២ សប្តាហ៍ឬ ១៤ ថ្ងៃដោយទាំងការរឹតត្បិតការធ្វើដំណើរពីផ្ទះ និងទៅកន្លែងដែលមានហានិភ័យខ្ពស់។ ដោយកាត់បន្ថយការធ្វើដំណើររបស់ប្រជាជន ដោយតម្រូវឲ្យធ្វើការងារពីផ្ទះ ១០០% លើកលែងតែសេវាកម្មចាំបាច់និងការងារដែលចាំបាច់តែប៉ុណ្ណោះ។
ក្នុងវិធានការណ៍នោះដែរគឺម្រូវឲ្យប្រជាជននៅផ្ទះ អនុញ្ញាតិឲ្យបើកតែផ្សារទំនើប មន្ទីរពេទ្យលក់ឱសថ និងហាងមួយចំនួនតែប៉ុណ្ណោះដែលចាំបាច់ ក្នុងនោះខេត្តទាំង៦ តម្រូវមិនឲ្យចាកចេញពីផ្ទះចន្លោះម៉ោង២២:០០PM-០៤:០០ AM៕
សម្រួលអត្ថបទដោយ៖SOPHEA
ប្រភព៖kapook