កាន់តែធ្ងន់ហើយ! មិនត្រឹមតែកូវីដនោះទេ ពេលនេះឥណ្ឌាកំពុងជួបគ្រោះមួយទៀត ដែលធ្វើឲ្យប្រជាជនកាន់តែលំបាក …
សីហា
-

ឥណ្ឌា៖ រដ្ឋភាគខាងជើងនៃប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងអាកាសធាតុក្តៅខ្លាំងបំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍ដោយសារភ្លៀងមូសុងដែលត្រូវបានគេរំពឹងថានឹងដំណើរការយឺតជាងកាលវិភាគនៃការព្យាការណ៍ទុកនៅក្នុងតំបន់។ ជាលទ្ធផលប្រជាជនឥណ្ឌារាប់លាននាក់នៅឥណ្ឌាកំពុងប្រឈមមុខនឹងអាកាសធាតុក្តៅបំផុតមួយនៅលើផែនដីដោយសីតុណ្ហភាពពេលថ្ងៃដែលមានសីតុណ្ហភាព៤០ អង្សាសេបួនថ្ងៃជាប់ៗគ្នា កាលពីម្សិលមិញ។

ការរាយការណ៍ពីសារព័ត៌មាន Al-Jazeera តំបន់ដែលរងផលប៉ះពាល់រួមមានរដ្ឋភាគខាងជើងឥណ្ឌា រដ្ឋRajasthan, Haryana, Uttar Pradesh ទីក្រុងដេលីក៏ដូចជានៅផ្នែកធំនៃរដ្ឋ Punjab នៅភាគខាងលិចនិង រដ្ឋ Madhya Pradesh នៅភាគកណ្តាលឥណ្ឌា។ ទីក្រុងញូវដេលីផ្ទាល់សីតុណ្ហភាព ៤៣.១ អង្សាសេកាលពីថ្ងៃព្រហស្បតិ៍សប្ថាហ៍នេះ ដែលជាថ្ងៃខែកក្កដាក្តៅបំផុតនៅក្នុងទីក្រុងចាប់តាំងពីឆ្នាំ ២០១២ នៅពេលនោះដែលសីតុណ្ហភាពបានឡើងកម្តៅរហូតដល់ ៤៣.៥ អង្សាសេ។

នាយកដ្ឋានឧតុនិយមឥណ្ឌាបានបញ្ជាក់ថាសីតុណ្ហភាពនេះត្រូវបានគេរំពឹងថានឹងនៅលើសពី ៤០ អង្សាសេទៅទៀត សម្រាប់សប្តាហ៍ខាងមុខនេះដោយសារតែការមកដល់នៃចុងខ្យល់មូសុងនិរតីនិងមានខ្យល់ក្តៅបក់មកពីរដ្ឋវាលខ្សាច់ Rajasthan ក៏ដូចជាពីប្រទេសប៉ាគីស្ថានដែលនៅជិតខាង។

លើសពីនេះទៅទៀតការព្យាករណ៍អាកាសធាតុរំពឹងថាភ្លៀងប្រចាំឆ្នាំនឹងមិនប៉ះពាល់ដល់ទីក្រុងញូវដែលីមុនថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០២១ ដែលជាការកត់សម្គាល់រដូវវស្សាដែលពន្យារពេលច្រើនបំផុតនៅក្នុងទីក្រុងចាប់តាំងពីឆ្នាំ ២០០៦ ។

កំដៅខ្លាំងបែបនេះបានបង្ខំឱ្យអាជ្ញាធរនៅរដ្ឋ Punjab ប្រកាសបិទរោងចក្រឧស្សាហកម្មរយៈពេលពីរថ្ងៃនិងកាត់បន្ថយម៉ោងធ្វើការសម្រាប់បុគ្គលិករបស់ខ្លួនបន្ទាប់ពីតម្រូវការអគ្គិសនីកើនឡើងដល់ ១៥.០០០ មេហ្គាវ៉ាត់ដែលភាគច្រើនមកការប្រើប្រាស់ម៉ាស៊ីនត្រជាក់មានការហក់ឡើងយ៉ាងខ្លាំងដើម្បីដោះស្រាយទប់ទល់នៃកម្តៅនេះ។

ប្រទេសឥណ្ឌាបានជួបគ្រោះនៃសីតុណ្ហភាពកំម្ដៅដ៏អាក្រក់បំផុតក្នុងឆ្នាំ ២០១៥ នៅពេលនោះមនុស្សយ៉ាងតិច ២០០០ នាក់ត្រូវបានសម្លាប់ដោយសីតុណ្ហភាពមានកម្ដៅខ្លាំងក្លាពេក។ ឥណ្ឌាសង្ឃឹមថាប្រវតិ្តសាស្រ្តនឹងមិនកើតឡើងម្តងទៀតនៅឆ្នាំនេះទេហើយថារដ្ឋាភិបាលឥណ្ឌានឹងអាចធ្វើការគ្រប់គ្រងចាត់ចែងនិងការពារប្រជាជនរបស់ខ្លួនប្រឆាំងនឹងការឡើងកម្តៅខ្លាំងមួយនេះបានល្អប្រសើរ៕

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖Wob

https://worldofbuzz.com/440722-2/