គ្រាន់តែមិនពាក់ម៉ាស់ សន្ដិសុខធនាគារឥណ្ឌាម្នាក់បានយកកាំ ភ្លើ ង បា ញ់អតិថិជនរហូតដល់រងរបួសធ្ងន់…(មានវីដេអូ)
សីហា
-

ឥណ្ឌា៖ សន្តិសុខជនជាតិឥណ្ឌាម្នាក់ដែលបំពេញភារកិច្ចនៅធនាគារមួយក្នុងស្រុក Bareilly ប្រទេសឥណ្ឌាត្រូវបានចាប់ខ្លួនបន្ទាប់ពីគាត់បាញ់យកកាំភ្លើងបាញ់ទៅលើអតិថិជនធនាគារម្នាក់ដែលមិនបានពាក់ម៉ាស់ការពារជំងឺកូវីដកំឡុងពេលចូកក្នុងធនាគារ។ ដោយជនរងគ្រោះអាយុ ២៨ ឆ្នាំត្រូវបានសន្ដិសុខនោះបាញ់ចំភ្លៅខាងឆ្វេងត្រង់ខាងលើក្បាលជង្គង់។

យោងតាមសារព័ត៌មានIndia Express បានឲ្យដឹងថា ភរិយារបស់លោក Rajesh Kumar បាននិយាយថាប្តីរបស់នាងបានឈ្លោះប្រកែកគ្នាជាមួយសន្ដិសុខការពារធនាគារម្នាក់ ដោយប្ដីរបស់គាត់មិនបានពាក់ម៉ាស់មុនចូលទៅក្នុងធនាគាររហូតមានការតឹងសរសៃកដាក់គ្នាយ៉ាងខ្លាំង ទើបបណ្តាលឱ្យសន្ដិសុខម្នាក់នោះបើកការបាញ់ប្រហារមកលើប្ដីរបស់ខ្លួន។

“ លោក Rajesh មិនបានពាក់របាំងម៉ាស់មុខនោះទេ ដូច្នេះសន្ដិសុខអ្នកយាមបាននិយាយថាគាត់នឹងមិនត្រូវបានអនុញ្ញាតអោយចូលក្នុងធនាគារនោះឡើយ។ បន្ទាប់មកគាត់ក៏បានទទួលនូវរបាំងម៉ាស់សម្រាប់ពាក់ ប៉ុន្ដែសន្ដិសុខនៅតែមិនអនុញ្ញាតឱ្យគាត់ចូលទៅក្នុងនោះឡើយ ដោយបាននិយាយថាវេលាម៉ោងថ្មើនេះវាជាពេលអាហារថ្ងៃត្រង់ ដោយសន្ដិសុខបានរុញបុរសនោះចេញ ដោយសំលេងកាំភ្លើងបានផ្ទុះឡើង” ។

ទោះយ៉ាងណាសន្ដិសុខយាមរូបនោះបាននិយាយថាកាំភ្លើងនោះមិនត្រូវបានកេះកៃបាញ់នោះឡើយ វាត្រូវបានបាញ់ដោយចៃដន្យកំឡុងពេលវាយតប់គ្នាជាមួយលោក Rajesh ។

សន្ដិសុខរូបនោះបាននិយាយថា លោក Rajesh បានធ្វើការមកវាយតប់ទៅលើរូបគាត់ ដោយបានចាប់ផ្ដាច់ឡេវអាវរបស់លោក និងវាយធ្វើបាបមកលើរាងកាយរបស់លោក ដោយលោកRajaesh បាននិយាយថា រូបគាត់នឹងផ្ដល់មេរៀនមួយដល់សន្ដិសុខនៅក្រៅធនាគារ រីឯកំាភ្លើងបានបាញ់ដោយចៃដន្យកំលុងពេលប្រតាយប្រតប់គ្នាតែប៉ុណ្ណោះ។

លោក Rajesh ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយស្ថិតក្នុងស្ថានភាពនៅដឹងខ្លួននៅឡើយ ខណៈពេលដែលសន្តិសុខត្រូវបានចាប់ខ្លួននិងបញ្ជូនទៅឃុំខ្លួននៅតុលាការ។

អគ្គនាយកលោក Rohit Singh Sajwan បាននិយាយថាករណីនេះកំពុងត្រូវបានស៊ើបអង្កេតរបស់ ICIC 307 ពីបទប៉ុនប៉ងមនុស្សឃាតបន្ទាប់ពីមានបណ្តឹងប្តឹងសន្ដិសុខរូបនោះ។

លោកក៏បាននិយាយផងដែរថាជនជាប់ចោទគឺជាសន្តិសុខឯកជនរបស់ធនាគារដែលបានកាំភ្លើងរបស់ខ្លួនបាញ់ប្រហារតាមចិត្តខ្លួនឯង៕

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖Wob