ថ្មីរហូត! អ្នកវិទ្យាសាស្ត្រកំពុងព្រួយបារម្ភអំពីការស្លាប់ស្ត្រីម្នាក់ ក្រោយពីធ្វើតេស្ដកូវិដ១៩ បានរកឃើញនូវការឆ្លងវីរុសបំលែងខ្លួនថ្មី២ប្រភេទ…
សីហា
-

បរទេស៖ ថ្ងៃទី ១០ ខែកក្កដាឆ្នាំ ២០២១ បើយោងតាមរបាយការណ៍របស់BBC បានចុះផ្សាយថាស្រ្ដីចំណាស់អាយុ ៩០ ឆ្នាំនៅប្រទេសបែលហ្ស៊ិកម្នាក់មិនបានចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដសោះ ដែលបានទទួលមរណភាពកាលពីខែមីនា ក្នុងនោះគ្រូពេទ្យបានរកឃើញថាគាត់បានឆ្លងមេរោគកូវីត១៩បំលែងខ្លួនថ្មី ២ប្រភេទក្នុងពេលតែមួយនៅក្នុងខ្លួនរបស់គាត់ ក្រោយពីការធ្វើតេស្ដរកមេរោគកូវីដ១៩ ដែលត្រូវបានគេជឿថាគាត់បានឆ្លងពីមនុស្ស ២ នាក់ដែលមានវីរុសបំលែងខ្លួនផ្សេងៗពីគ្នា។


ស្ត្រីចំណាស់នោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីគ្រោះថ្នាក់ធ្លាក់ពីលើកាំជណ្ដើរផ្ទះ។ បន្ទាប់មកគេបានរកឃើញថាប្រព័ន្ធដង្ហើមរបស់គាត់កាន់តែអាក្រក់ទៅៗ ។ មុនពេលលទ្ធផលមន្ទីរពិសោធន៍ចេញមក គ្រូពេទ្យបានរកឃើញថាគាត់បានឆ្លងមេរោគកូវីដបំលែងខ្លួនថ្មីពីរប្រភេទរបស់អង់គ្លេស( Alpha) និងរបស់អាហ្វ្រិកខាងត្បូង(Beta)។

វេជ្ជបណ្ឌិត Anne Van Kirbergen ដឹកនាំអ្នកស្រាវជ្រាវនៅមន្ទីរពេទ្យ OVL ក្នុងទីក្រុង Aalst បែលហ្ស៊ិក បាននិយាយថាប្រភេទវីរុសបំលែងខ្លួនថ្មីទាំងពីរនៃជំងឺកូវីដ ១៩ បាននឹងកំពុងរីករាលដាលក្នុងប្រទេសបែលហ្ស៊ិកនៅពេលនោះ។ តែខ្ញុំមិនដឹងថាស្ដ្រីរូបនេះបានឆ្លងជំងឺយ៉ាងដូចម្តេចនោះទេ រួមទាំងការឆ្លងមេរោគនៃប្រភេទទាំងពីរនេះផងដែរ។ ការឆ្លងនៃវីរុសបំលែងខ្លួនថ្មីទាំងពីរនេះអាចបណ្តាលឱ្យរោគសញ្ញារបស់អ្នកជំងឺកាន់តែមានការវិវត្តន៍ទៅរកសភាពអាក្រក់ៗកាន់លឿននិងឆាប់រហ័ស ហើយយើងក៏មិនអាចធ្វើការបកស្រាយបាននូវឡើយចំពោះករណីមួយនេះ៕

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ Kapook