ប៉េកាំង៖ អាជ្ញាធរស៊ូចូវបាននិយាយនៅថ្ងៃអង្គារទី ១៣ ខែកក្កដានេះថាមនុស្សយ៉ាងតិច ៨ នាក់បានស្លាប់និង ៩ នាក់កំពុងបាត់ខ្លួននៅក្នុងការបាក់រលំសណ្ឋាគារមួយនៅទីក្រុងស៊ូចូវភាគខាងកើតប្រទេសចិន។រដ្ឋាភិបាលស៊ូចូវបាននិយាយថាសណ្ឋាគារ Siji Kaiyuan បានដួលរលំកាលពីរសៀលថ្ងៃច័ន្ទ។
មនុស្សភាគច្រើននៅក្នុងអគារនៅពេលនោះគឺជាភ្ញៀវសណ្ឋាគារ។ មនុស្ស ២៣នាក់បានជាប់នៅក្នុងគំនរបាក់បែក ហើយមនុស្ស ៦ នាក់ត្រូវបានជួយសង្គ្រោះ។
ក្នុងនោះផងដែរអាជ្ញាធរបានបញ្ជូនមនុស្សជាង ៦០០ នាក់រួមទាំងក្រុមជួយសង្គ្រោះនិងរថយន្ត ១២០ គ្រឿងត្រូវបានបញ្ជូនមកសម្រាប់ប្រតិបត្តិការមួយនេះ។ ក្រុមអ្នកជួយសង្គ្រោះបានប្រើជណ្តើរ ការកាត់ដែកនិងឆ្កែស្វែងរកដើម្បីស្វែងរកអ្នកនៅរស់។
ទីក្រុងស៊ូចូវជាទីក្រុងមួយដែលមានប្រជាជន១២ លាននាក់ និងមានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុងសៀងហៃគឺជាទិសដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរដែលបានទាក់ទាញទៅប្រឡាយនិងសួនច្បារដែលមានអាយុកាលរាប់សតវត្សរ៍។
ការដួលរលំអគារឬគ្រោះថ្នាក់មិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសចិនដែលជារឿយៗដោយសារតែស្តង់ដារសំណង់ធូររលុងឬអំពើពុករលួយ។
ការដួលរលំនៃសណ្ឋាគារដាច់ដោយឡែកមួយនៅទីក្រុង Quanzhou ភាគខាងត្បូងប្រទេសចិនកាលពីខែមីនាឆ្នាំមុនបានសម្លាប់មនុស្ស ២៩ នាក់ដោយក្រោយមកអាជ្ញាធរបានរកឃើញថាស្ដង់ដារនៃកម្ពស់អាគារគឺតម្រូវសាងសង់តែ ៣ ជាន់តែប៉ុណ្ណោះ ដោយអាគារនោះត្រូវបានបន្ថែមដោយខុសច្បាប់សាងសង់តំម្លើងរហូតដល់ទី៤ជាន់នៃអាគារទាំងមូល៕
សម្រួលអត្ថបទដោយ៖SOPHEA
ប្រភព៖CNA